ផ្ទុះឆេះនៅស្ថានីយប្រេងសាំងក្នុងប្រទេសអីតាលី ស្លាប់និងរបួស ១៩នាក់

តាមសារព័ត៌មាន TTXVN មានករណីផ្ទុះឆេះកើតឡើងនៅស្ថានីយប្រេងសាំង ក្នុងខេត្ត Rieti ភាគកណ្តាលប្រទេស អីតាលី នៅរសៀលថ្ងៃទី ៥ខែធ្នូ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង ១៧នាក់រងរបួស ។

ប្រភពព័ត៌មានពីកម្លាំងសន្តិសុខអីតាលីបានឲ្យដឹងថា ជនរង្គ្រោះ២នាក់ស្លាប់ ដោយម្នាក់ជាអ្នកពន្លិតអគ្គិភ័យ និងបុរសម្នាក់ឈរនៅក្បែរស្ថានីយប្រេង។ ពេលដំបូង មានភ្លើងឆាប់ឆេះពេលរថដឹកសាំងកំពុងតែ បូមសាំងចូលស្ថានីយ ។ ភា្លមៗនោះក្រុមពន្លិតអគ្គិភ័យក៏បានទៅដល់កន្លែងកើតហេតុដើម្បីជួយពន្លិតអគ្គិភ័យ ហើយក៏បាន ការផ្ទុះទ្រងទ្រាយធំកើតឡើង ទើបបណ្តាលឲ្យមានអ្នករងរបួស ជាច្រើន ។

អ្នករងរបួស បានបញ្ចូនទៅកាន់មន្ទីពេទ្យសង្គ្រោះ ជាមួយគ្នានេះ កម្លាំងសន្តិសុខ កំពុងតែបើកការស្រាវជ្រាវ ស្វែងរកមូលហេតុបង្ករឲ្យមានការផ្ទុះឆេះខាងលើ កើតឡើង ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close