៣ថ្ងៃ នៃថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ មនុស្ស ២៧នាក់ស្លាប់បាត់ និងរបួស ៥៧នាក់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍

រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាកពិធីបុណ្យភ្ជុំបិណ្ឌ គឺចាប់ពីថ្ងៃទី២៤-២៥-២៦ ខែកញ្ញា ឆ្នាំ២០២២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើងចំនួន ៣៤លើក បានបណ្តាលឲ្យមនុស្សចំនួន ២៧នាក់ស្លាប់បាត់បង់ជីវិត និងរបួសធ្ងន់ស្រាលចំនួន ៥៧នាក់ ដោយក្នុងនោះរបួសធ្ងន់ចំនួន ៣៤នាក់ និងស្រាលចំនួន ២៣នាក់។

បើតាម​របាយការណ៍ នៅ​ថ្ងៃទី២៤ ខែកញ្ញា មានមនុស្សចំនួន ៨នាក់ បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ១៤នាក់ (ធ្ងន់ ៩នាក់ និងស្រាល ៥នាក់)។

នៅ​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកើតឡើងចំនួន១៣លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់ចំនួន១១នាក់ (ស្រី៣នាក់) រងរបួសសរុបចំនួន១៩នាក់(ស្រី២នាក់)។

ដោយ​ឡែក​នៅ​ថ្ងៃទី២៦ ខែកញ្ញា មានយមនុស្សស្លាប់ ៨នាក់ របួសធ្ងន់ ១៣នាក់ (ស្រី ៦នាក់) របួសស្រាល ១១នាក់ (ស្រី ១នាក់) ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Tags
Close