ភ្លៀងធ្លាក់ខ្លាំងបង្ករបាក់ដីនៅស៊ីឈន់ បំផ្លាញទាំងទ្រព្យសម្បត្តិនិងអាយុជីវិត

នៅតំបន់ភាគនិរតីនៃខេត្តស៊ីឆន ប្រទេសចិន បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួសជាច្រើន ។ ហេតុការខាងលើកើតឡើង នៅ។ កាលពីយប់ថ្ងៃអាទិត្យ នៅភាគនិរតីខេត្ត ស៊ីឈន់ (Sichuan) ប្រទេសចិន មានហេតុការណ៍បាក់ដីបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច៤នាក់ ។

ប្រភពស៊ីនហួបានផ្សព្វផ្សាយថ្ងៃទី១០ ខែធ្នូ ថា ហេតុការណ៍បាក់ដីនាំយកទាំងលំនៅឋានរបស់អ្នកស្រុក កើតឡើងនៅ ក្នុងភូមិ Fenshui សង្កាត់ Xuyong ទីក្រុង Luzhou នៅវេលាម៉ោង ៤និង២០នាទីរសៀល ម៉ោងនៅក្នុងស្រុក ដោយក្នុងនោះ ជនរងគ្រោះ១១នាក់ ត្រូវដីបាក់សង្កត់ពីលើ និងម្នាក់កំពុងនៅបាត់ខ្លួន ។

រហូតដល់ម៉ោង១រសៀល ថ្ងៃទី១០ ខែធ្នូ ជនរងគ្រោះទាំង១១នាក់នោះ ត្រូវបានកាយយកចេញពីំគំនរបាក់បែក ហើយ៤នាក់ក្នុងចំណោមនោះបានបាត់បង់ជីវិត ។ ទាំង៤នាក់នេះ ម្នាក់ស្លាប់នៅកន្លែងកើតហេតុ និង៣នាក់ទៀតស្លាប់នៅមន្ទីរពេទ្យ ហើយក្រុមសង្គ្រោះបន្ទាន់មិនអាចជួយសង្គ្រោះបានឡើយ ។ នេះបើតាមប្រភពពីមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ ។

ជនរងគ្រោះទាំង៧នាក់ទៀតបាននិងកំពុងស្ថិតក្នុងការព្យាបាលរបស់ក្រុមគ្រូពេទ្យក្នុងតំបន់ ។

នាយកដ្ឋានសាធារណៈក្នុងតំបន់នេះ និយាយថា ប៉ុន្មានថ្ងៃជាប់គ្នានេះ មានភ្លៀងធ្លាក់ខ្លាំងជាប់ៗគ្នា ជាមូលហេតុបង្កឲ្យមានហេតុការណ៍បាក់ដីខាងលើនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close