ជីវិតកម្សាន្ត

ចៅស្រីសម្តេចតេជោ ហ៊ុន សែន ជាប់លេខ១ ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និងលេខ២ លើពិភពលោក

ភ្នំពេញ៖ កុមារី ហ៊ុន​ ពេជមុន្នីលីណា ចៅស្រីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ហើយក៏ត្រូវជាកូនស្រីរបស់ លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានជាប់ចំណាត់ថ្នាក់លេខ១ សារជាថ្មីម្តងទៀត ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និងទទួលបានចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក។ នេះបើតាមលទ្ធផលដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨នេះ។

ការប្រឡងគណិតវិទ្យាដែលធ្វើឡើងតាមរយៈកុំព្យូទ័រនេះ មានសិស្សចូលរួមប្រកួតប្រជែងរាប់រយនាក់មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី និងនៅលើពិភពលោក។ ទីបំផុតកុមារី ហ៊ុន​ ពេជមុន្នីលីណា បានទទួលបានចំណាត់ថ្នាក់លេខ១ ជាមួយលំដាប់ពិន្ទុខ្ពស់ជាងគេនៅតំបន់អាស៊ី និងជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោកបន្ទាប់ពីប្រទេស បន្ទាប់ពីបេក្ខជនមកពីសហរដ្ឋអាមេរិក។

កុមារី ហ៊ុន​ ពេជមុន្នីលីណា គឺជាកូនស្រីទី២ របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី។ ការដណ្តើមបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងគណិតវិទ្យានៅតំបន់អាស៊ី និងទទួលបានចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក របស់កុមារី ហ៊ុន​ ពេជមុន្នីលីណា គឺជាមោទនភាពមួយផងដែរសម្រាប់កុមារកម្ពុជា ហើយក៏ជាបង្ហាញថា កុមារកម្ពុជា មានសមត្ថភាពខ្ពស់មិនចាញ់បណ្តាប្រទេសដែលល្បាញល្បី និងជឿនលឿននោះឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close