រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន បន្ត​ពង្រីក​ការវិនិយោគ លើ​ដំណាំ​អាទិភាព​ផ្សេងទៀត នៅ​កម្ពុជា​

​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ដដែល​នេះ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី​អមដំណើរ បាន​បន្តដំណើរ​ចុះ​ពិនិត្យ​ផលិតកម្ម​ចេកអំបូង​លឿង របស់​ក្រុមហ៊ុន ឡង​មេ​ត​(Long Mate Agriculture Co.,Ltd) ដែលមាន​ទីតាំងនៅ​ស្រុក​ឈូក ខេត្តកំពត ។

​ឯកឧត្តម​បានធ្វើការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូលរួម​គាំទ្រ​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។ យ៉ាងណាមិញ ក្នុង​ដំណើរការ​នៃ​ផលិតកម្ម​ដំណាំ​ចេក​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពិនិត្យឃើញថា ក្រុមហ៊ុន​បានផ្តល់​ការងារ​នៅ​នឹង​ក​ន្លែ​ដល់​ប្រជាជន កាត់បន្ថយ​ការធ្វើ​ចំណាកស្រុក បង្កើន​ប្រាក់ចំណូល និង​ជួយ​ឱ្យមាន​កំណើន​សេដ្ឋកិច្ចជាតិ ។

​ក្នុង​គោលបំណង​ពង្រឹង​កិច្ចសហការ​រវាង​រដ្ឋ និង​វិស័យ​ឯកជន ក្រសួង​បាន​គាំទ្រ និង​នៅតែ​បន្ត​ការផ្តល់សេវា​បច្ចេកទេស និង​សម្របសម្រួល​ឱ្យមាន​ស្តង់ដារ​ក្នុងការ​នាំចេញ​កសិផល​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ ។ ​ទៅ​ថ្ងៃ​អនាគត ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ផ្តល់​ការលើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​បន្ត​ពង្រីក​ការវិនិយោគ​លើ​ដំណាំ​អាទិភាព​ផ្សេងទៀត នៅ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close