នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនVietjet​ ​មានឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​ទាំង​ ​៥០នាក់​ ​ក្នុង​ទស្សនាវដ្តី​ ​Bloomberg​ ​ឆ្នាំ​ ​2018​ ​

​ទស្សនាវដ្តី​សេដ្ឋកិច្ច​ប្រចាំ​សប្តាហ៍​ ​Bloomberg​ ​ដែល​ជា​ទស្សនាវដ្តី​នាំមុខ​គេ​នៅ​លើ​ពិភពលោក​ ​បាន​ដាក់ឈ្មោះ​ ​លោកស្រី​ ​Nguyen​ ​Thi​ ​Phuong​ ​Thao​ ​ប្រធាន​និង​ ​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុនVietjet​ ​ជា​បុគ្គល​ដំបូង​គេ​បំផុត​តំណាង​មក​ពី​ប្រទេស​វៀតណាម​ ​នៅក្នុង​បញ្ជី​ឈ្មោះ​កំពូល​អ្នកមាន​ក្នុង​លោក​ប្រចាំឆ្នាំ​នៃ​ទស្សនាវដ្តី​ ​Bloomberg​ ​50​ ​(​B50​)​ ​។​

​អ្នក​ដែល​មាន​កិត្តិយស​បាន​ចូលក្នុង​បញ្ជីB50​ ​ប្រចាំឆ្នាំ​ ​2018​ ​រួមមាន​មេដឹកនាំ​និង​សហគ្រិន​ដ៏​ល្បីល្បាញ​ដូចជា​ ​លោក​ ​Jerome​ ​Powell​ ​ប្រធាន​សហព័ន្ធ​បម្រុង​សហរដ្ឋអាមេរិក​,​ ​លោកស្រី​ ​Amy​ ​Hood​ ​នាយក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុនMicrosoft​,​ ​លោក​ ​Ben​ ​van​ ​Beurden​ ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុនRoyal​ ​Dutch​ ​Shell​,​ ​លោកស្រី​ ​Chrystia​ ​Freeland​ ​រដ្ឋមន្ត្រី​ការបរទេស​នៃ​កាណាដា​,​ ​លោកស្រី​ ​Leanne​ ​Caret​ ​ប្រធាន​និង​ ​នាយក​ប្រតិបត្តិ​ផ្នែកការ​ពារ​ ​អវកាស​និង​សន្តិសុខ​នៅ​ក្រុមហ៊ុនBoeing​ ​ព្រមទាំង​លោក​ ​Cyril​ ​Ramaphosa​ ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​។​

​លោកស្រី​ ​Nguyen​ ​Thi​ ​Phuong​ ​Thao​ ​គឺជា​ប្រធាន​ក្រុមហ៊ុនSovico​ ​Holdings​ ​ប្រធាន​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនVietjet​ ​ព្រមទាំង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​របស់​ធនាគារ​ ​HDBank​ ​។​ ​លោកស្រី​បាន​ទទួល​សញ្ញាបត្រ​បណ្ឌិត​ផ្នែក​ទស្សនវិជ្ជា​នៅ​ផ្នែក​សេដ្ឋកិច្ចCybernetics​ ​និង​បរិញ្ញាបត្រ​ផ្នែក​ឥណទាន​ហិរញ្ញវត្ថុ​។​ ​នៅ​ឆ្នាំ​ ​2017​ ​និង​ ​ឆ្នាំ​ ​2018​ ​អ្នកស្រីThao​ ​បាន​ចុះបញ្ជី​ក្រុមហ៊ុនVietjet​ ​និង​ ​ធនាគារHDBank​ ​ជាមួយនឹង​ផ្សារ​មូលប័ត្រ​នៃ​ទីក្រុង​ហូជីមិញ​ដោយ​ជោគជ័យ​។​ ​តម្លៃ​ទីផ្សារ​មូលប័ត្រ​របស់​ក្រុមហ៊ុន​ទាំងពីរ​មានតម្លៃ​រាប់​កោដិ​ដុល្លា​អាមេរិក​។​ ​បច្ចុប្បន្ន​អ្នកស្រី​ ​Thao​ ​ជា​សេដ្ឋីនី​ទី២ប្រចាំ​ទីផ្សារ​មូលប័ត្រ​របស់​ប្រទេស​វៀតណាម​។​

​ថ្មី​ៗ​នេះ​ ​លោកស្រីNguyen​ ​Thi​ ​Phuong​ ​Thao​ ​បាន​ចូលក្នុង​បញ្ជី​ស្រ្តី​ដែល​មាន​ឥទ្ធិពល​បំផុត​ទាំង​ ​100​ ​នាក់​របស់​ទស្សនាវដ្ដី​ ​Forbes​ ​ប្រចាំឆ្នាំ​ ​2018​ ​។​ ​លោកស្រី​ឈរ​នៅ​លេខរៀង​ទី​ ​44​ ​ផ្លោះ11លេខរៀង​ ​បើ​ប្រៀបធៀប​ជាមួយនឹង​លេខរៀង​របស់​លោកស្រី​កាលពី​ឆ្នាំមុន​។​ ​អ្នក​ឈរ​លេខរៀង​ទី1ក្នុង​បញ្ជី​ទស្សនាវដ្តី​សេដ្ឋកិច្ចForbesគឺ​ ​ប្រមុខរដ្ឋ​ប្រទេស​អាល្លឺម៉ង់​ ​អ្នកស្រី​ ​Angela​ ​Merkel​,​ ​លេខរៀង​បន្ត​ ​ជានា​យក​រដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស​–​លោកស្រី​ ​Theresa​ ​May​,​ ​លំដាប់​លេខ3​ ​គឺ​នាយក​គ្រប់គ្រង​មូលនិធិ​ហិរញ្ញវត្ថុ​ពិភពលោក​(​IMF​)​–​អ្នកស្រី​ ​Christine​ ​Lagarde​ ​និង​ ​អគ្គនាយក​ក្រុមហ៊ុន​ ​General​ ​Motors​–​អ្នកស្រី​ ​Mary​ ​Barra​.​ ​លើស​ពីនេះ​ទៀត​ ​លោកស្រី​ប្រធាន​និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុនVietjet​ ​បាន​ក្លាយជា​ករណី​សិក្សា​នៃ​សាកល​វិទ្យាល័យ​ពាណិជ្ជកម្ម​ហា​វឺ​ត​ ​(​HBS​)​ ​នៅ​ឆ្នាំនេះ​។​

​ទស្សនាវដ្តីB50​ ​បាន​សម្រិតសម្រាំង​អ្នក​ដែល​ធ្វើឲ្យ​បរិយាកាស​ជំនួញ​ក្នុង​សកលលោក​ប្រែប្រួល​តាមវិធី​វាស់វែង​ជាច្រើន​សម្រាប់​ឆ្នាំ​ ​2018នេះ​ ​។​ ​ភាព​ខុសគ្នា​ពី​បញ្ជី​អ្នកមាន​ឥទ្ធិ​ពល​ផ្សេង​ៗ​ទៀត​ ​បញ្ជី​ឈ្មោះB50​ ​បាន​បង្ហាញ​ឈ្មោះ​អ្នកធ្វើ​ឲ្យ​ប្រែប្រួល​សមីការ​ឆ្នាំ​ ​២០១៨​ ​តាមរបៀប​ដែល​អាច​វាស់វែង​បាន​ ​និង​ដោយ​បរិមាណ​ ​ទាំងនេះ​អាច​ធ្វើ​ទៅ​បាន​ដោយសារតែ​យើង​ប្រើប្រាស់​ធនធាន​នៃ​អ្នកសារព័ត៌មាន​ទូទាំង​ពិភពលោក​ចំនួន​ ​2.400​ ​នាក់​ ​របស់​ទស្សនាវដ្តីBloomberg​ ​ទិន្នន័យ​ទាក់ទង​នឹង​ទ្រព្យកម្ម​សិទ្ធិ​ ​ព្រមទាំង​ការវិភាគ​នានា​។​

​ក្រុមហ៊ុន​ ​Bloomberg​ ​LP​ ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​ ​1981​ ​និង​មាន​ការិយាល័យ​កណ្តាល​នៅ​ញូ​វយ៉​ក​ទីភ្នាក់ងារ​ ​ក្រុមហ៊ុន​នេះ​រួមមាន​បណ្តាញ​ទូរទស្សន៍​ទូទាំង​ពិភពលោក​ ​(​Bloomberg​ ​Television​)​,​ ​ទស្សនាវដ្តី​ ​(​Bloomberg​ ​សេដ្ឋកិច្ច​ប្រចាំ​សប្តាហ៍​ ​និង​ ​Bloombergទីផ្សារ​)​ ​និង​សេវាកម្ម​ខ្សែកាប​ ​(​Bloomberg​ ​News​)​ ​និង​កម្មវិធីsoftwareផ្នែក​ហិរញ្ញវត្ថុ​។​ ​ក្រុមហ៊ុនBloombergគ្រុប​ ​ជា​ក្រុមហ៊ុន​ទទួល​បានការ​និយម​ដ៏​ទូលំទូលាយ​ថា​ជា​បណ្តាញ​ព័ត៌មាន​ដែល​ទុកចិត្ត​បាន​ពី​បណ្តា​អ្នកជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​៕​

​(​អត្ថបទ​ពាណិជ្ជកម្ម​)​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close