មេឈ្មូញឧក្រិដ្ឋឧ​កញ៉ា តាំង​ អ៊ាង ​ប្រើអំណាចទឹកប្រាក់ ញ៉ុកមាត់ មន្ត្រីមួយចំនួនដើម្បីប្រយោជន៍របស់ខ្លួន

បើតាម ប្រភពប្រជាពលរដ្ឋក្នុងឃុំសំរោងបានឲ្យដឹងថា ដោយសារតែអំណាចទឹកប្រាក់របស់ឧកញ៉ាតាំង អ៊ាង មិនតិចជាង៤សែនដុល្លារក្នុងមួយខែយកទៅញ៉ុកមាត់ បិទត្រចៀក បិទភ្នែកមន្ត្រីខ្មែរមួយចំនួន ដែលលុះដោយអំពើថោកទាបលោភ លន់ចាប់តាំងពីថ្នាក់ខេត្ត ក្រសួងពាក់ព័ន្ធនិងគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើផងនោះ បានធ្វើឲ្យមេឈ្មួញតាំ អ៊ាង មានអំណាចធ្វើព្យុះ ធ្វើភ្លៀងតាមទំនើង ចិត្ត ហ៊ានដល់ប្រើប្រាស់កម្លាំងប្រដាប់អាវុធ ដេីរចាប់ឈើពីប្រជាពលរដ្ឋក្នុងតំបន់ ដែលរកសុីដឹកជញ្ជូនឈើលក្ខណៈគ្រួសារតាមម៉ូតូ រទេះ ក្របី ដែលមិនព្រមលក់ឲ្យក្រុមហ៊ុនក្នុងតម្លៃទាបជាងទីផ្សារ។ជាក់ស្តែងចាប់ពីថ្ងៃទី១០ខែធ្នូនេះ បានផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋចំ នួនពីរលើកជាមួយសមត្ថកិច្ចជំនាញ ដោយ ក្រុមពលរដ្ឋចោទថា ជាមន្ត្រីកញ្ជះសុីឈ្នួលដាច់ ថ្លៃឲ្យក្រុមហ៊ុន MDS របស់ឧកញ៉ា តាំង អ៊ាង។

ផ្ទៃក្នុងប្រភពបនអោយដឹងទៀតថា ៖ លោក តាំង អៀង បានបញ្ជាអោយមេការដឹកឈើចេញពីព្រៃយកមកលក់ឲ្យក្រុមហ៊ុនម្នាក់ បានលួចខ្សិបប្រាប់ឲ្យដឹងថា ៖ ដើម្បីបានជ្រកក្រោមស្លាកក្រុមហ៊ុនMDS ឧកញ៉ា តាំង អ៊ាង បានចំណាយលុយប្រមាណ ៣៥០ដុល្លារក្នុង១ម៉ែត្រគូប បង់ឲ្យឧកញ៉ា ទ្រី ភាព ដោយមានប្រធានតំបន់របស់ក្រុមហ៊ុនម្នាក់ ឈ្មោះជីវ័ន្ត ហៅពៅ ចាំសម្របសម្រួលឯកសារច្បាប់ដឹងជញ្ជូន។ហើយប្រភេទឈើប្រណីតមួយចំនួនត្រូវបានគេដឹកជញ្ជូនយកមកទុកនៅក្នុងក្រុមហ៊ុនទីភាពគ្រុបត្មាតពង និងមួយចំនួនទៀតដឹកយកទៅស្តុកក្នុងឃ្លាំងឈើមួយកន្លែងទៀត នៅក្រោយទីតាំរោងចក្រកាត់ ដេរ៦ជាន់ ផ្លូវវេងស្រេង មុននាំចេញទៅលក់នៅក្រៅប្រទេស។

ផ្ទុយទៅវិញទាក់ទិននឹងជំនួញលួចកាប់ឈើខុសច្បាប់ទ្រង់ទ្រាយធំ និងបន្ថែមការលូចគៃបំបាត់ពន្ធរដ្ឋដែលមានក្រុមមន្ត្រីជួយហែរហម ដោយជ្រកក្រោមស្លាកក្រុមហ៊ុន MDS នេះ ភាគីពាក់ព័ន្ធការិយាល័យរបស់យើងមិនអាចសុំការប្រត្តិកម្មបកស្រាយបានទេពីសំណាក់កូនជឹង និងលោកឧក ញ៉ា តាំង អ៊ាង បានទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close