គិតត្រឹមយប់ថ្ងៃទី៨ ឧសភា កម្ពុជា​ទទួលបាន​១០០គ្រឿងពីព្រឹត្តិការណ៍ស៊ីហ្គេម

ក្រោយក្រុមបាល់ទះកម្ពុជាឈ្នះមេដាយប្រាក់លើវិញ្ញាសាបាល់ទះបុរស នៅយប់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមអត្តពលិកកម្ពុជា បានដណ្តើមមេដាយសរុប១០០គ្រឿង ពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដោយដណ្តើមបានមេដាយមាស ៣៦គ្រឿង មេដាយប្រាក់៣១គ្រឿង និងមេដាយសំរឹទ្ធ៣៣គ្រឿង។

ស៊ីហ្គេមនៅកម្ពុជា កំពុងធ្វើឱ្យប្រទេសនៅក្នុងតំបន់មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្រុមអត្តពលិកកម្ពុជា បង្ហាញសមត្ថភាពដ៏អស្ចារ្យដណ្តើមបានមេដាយទាំងបីប្រភេទលើសបណ្តាប្រទេសខ្លាំងៗមួយចំនួនដូចជា ឥណ្ឌូណេស៊ី ថៃ វៀតណាម និងហ្វីលីពីន ខណៈបណ្តាប្រទេសទាំងនេះ តែងមានប្រៀបលើកម្ពុជាដាច់ឆ្ងាយតែម្ដង។

ប្រទេសថៃគិតត្រឹមម៉ោង២១ៈ០០នាទីយប់ថ្ងៃទី០៨ឧសភា ឈរនៅលេខរៀងទី២ ដណ្តើមបានមេដាយមាស ២៦គ្រឿង ប្រាក់២០គ្រឿង និងសំរឹទ្ធ៣០គ្រឿង។ ប្រទេសវៀតណាម ឈរនៅលេខរៀងទី៣ ដណ្តើមបានមេដាយមាស២៥គ្រឿង មេដាយប្រាក់២៣គ្រឿង និងមេដាយសំរឹទ្ធ៣៦គ្រឿង ខណៈប្រទេសឥណ្ឌូណេស៊ី ដណ្តើមបានមេដាយមាស១៨គ្រឿង មេដាយប្រាក់១៧គ្រឿង និងមេដាយសំរឹទ្ធ៤១គ្រឿង ឈរលំដាប់លេងរៀងទី៤ ឬ(Top 4 Medal in Sea Games 32nd)។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close