វាយប្រហារគ្រាប់បែកនិងបាញ់ប្រហារទៅលើកម្លាំងប៉ូលិសថៃ ស្លាប់និងរបួស៦នាក់

កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងដ៏ល្បីល្បាញមួយរូប ត្រូវបានបុរសម្នាក់យកស្រាបៀមកជះលើខ្លួន ខណៈនាងកំពុងតែច្រៀងសុខៗនៅលើឆាក ក្នុងភោជនីយដ្ឋានសមុទ្រ ដែលស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក នៅក្បែរមន្ទីរពេទ្យកុមារជាតិ កាលពីវេលាម៉ោងប្រមាណ១០កន្លះយប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨

យោងតាមការរៀបរាប់របស់កញ្ញា ទេព បូព្រឹក ថា កញ្ញាបានមកភោនីយ៍ដ្ឋានខាងលើគឺត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះពេលដែលកញ្ញាកំពុងតែឈរច្រៀងនៅលើឆាក ស្រាប់តែមានបុរសម្នាក់ដែលគេសង្ស័យថាជាសាច់ញាត្តិរបស់ម្ចាស់ហាង បានយកទឹកស្រាបៀរ និងកំប៉ុងស្រាបៀរគប់ដាក់រូបនាងតែម្តង ធ្វើឲ្យកញ្ញាខឹងសម្បារ ព្រមទាំងមានការឈឺចាប់ខ្លាំងបំផុត ហើយក្រោយពីបង្កហេតុ បុរសបង្ករូមទាំមិត្តភ័ក្រនាំគ្នាគេចខ្លួនបាត់អស់

ជាមួយគ្នានោះ លោក DJ ដេវីត ដែលជាគូរស្នេហ៍របស់កញ្ញា ទេព បូព្រឹក្សនិងជាតារាចម្រៀង រេប ប្រចាំផលិតកម្មរស្មីហង្សមាស បានថ្លែងថា កញ្ញា ទេព បូព្រឹក្ស មិនដែលមានទំនាស់ជាជនបង្កនោះទេ ហើយលោកបានស្នើរសុំឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងស្នើរឲ្យជនបង្កហេតុចូលខ្លួនដោះស្រាយឲ្យឆាប់បំផុត និងតាមសន្តិវិធី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close