Galaxy Ring របស់​Samsung គ្រោង​បញ្ចេញ​នៅក្នុង​ព្រឹត្តិការណ៍​MWC 2024 ខាងមុខនេះ​

​ថ្មីៗ​នេះ​ទទួលបាន​ដំណឹង​មក​ថា ឧបករណ៍​ដ៏​ពិសេស​មួយ​របស់ Samsung គឺ Galaxy Ring ត្រៀម​នឹង​បង្ហាញខ្លួន​ជា​ផ្លូវការ​នៅក្នុង​ព្រឹត្តិការណ៍ Mobile World Congress (MWC) 2024 ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ តាម​ការរំពឹងទុក​អាច​នឹង​មកដល់​ក្នុង​ខែកក្កដា​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន GSMArena នៅ​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

​រំលឹក​ទៅ​ខែតុលា ឆ្នាំ​២០២៣​កន្លងទៅ ក្រុមហ៊ុន Samsung ធ្លាប់បាន​ប្រកាស​ពន្យា​ពេល​ម្តង​រួចទៅហើយ ខណៈ​ពេលនោះ​ប្រភពពី​សារព័ត៌មាន​កូរ៉េ The Elec បាន​រាយការណ៍​មក​ថា ឧបករណ៍ Galaxy Ring ឬ ចិញ្ចៀន Galaxy របស់ Samsung នៅ​មិនទាន់​បញ្ចប់​ការសាកល្បង​នៅឡើយ​នោះទេ ដោយ​ឧបករណ៍​នេះ​វា​មាន​ទំហំ​ធំ​ពេក​សម្រាប់​ការធ្វើ​ពាណិជ្ជកម្ម​។ ដូច្នេះហើយ Samsung ត្រូវ​ចំណាយពេល​បន្ថែម​ទៀត​ក្នុងការ​បន្ថយ​ទំហំ​ចិញ្ចៀន ឬ​អាច​កាត់បន្ថយ​មុខងារ​មួយចំនួន​តាម​ដែល​អាចធ្វើ​ទៅបាន​។​

​ប្រភព​ដដែល​បាន​បន្ត​អះអាងថា Galaxy Ring អាច​នឹង​បង្ហាញខ្លួន​យ៉ាង​លឿន​ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២៤ ជាមួយនឹង​ស្មា​ត​ហ្វូ​ន​អេក្រង់​បត់ Galaxy Z Fold 6 និង Galaxy Z Flip6 ឬ​ត្រូវបាន​ពន្យា​ពេល​រហូតដល់​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ ឯណោះ​គិត​ទាំង​រយៈពេល​ក្នុងការ​ត្រួតពិនិត្យ​ទៅលើ​ឧបករណ៍​វេជ្ជសាស្ត្រ​មុននឹង​ចេញលក់​។​

​តែ​យ៉ាងណា​បើតាម​របាយការណ៍​ចុះផ្សាយ​ចុងក្រោយ​នេះ Galaxy Ring ឬ ចិញ្ចៀន Galaxy របស់ Samsung ទំនងជា​ឈានដល់​ការបិទ​បញ្ចប់​ការសាកល្បង​ហើយ ខណៈពេល​វេលា​ត្រៀម​ដាក់​បង្ហាញ​ជា​ផ្លូវការ​នឹង​មកដល់​ក្នុង​ខែកក្កដា ឆ្នាំ​២០២៤ ឬ​មុននេះ​បន្តិច ដោយឡែក​ចំពោះ​ព័ត៌មាន​លម្អិត​ផ្សេងទៀត Samsung នៅ​មិនទាន់​បង្ហាញ​នៅឡើយ​នោះទេ​។​

​គួរ​ជម្រាប​ដែរ​ថា Galaxy Ring នឹង​ចេញលក់​ក្នុង​ទំហំ ៤​ផ្សេងគ្នា​រួមជាមួយ​នឹង​មុខងារ​ធ្វើ​ពាណិជ្ជកម្ម​ជាច្រើន​ដូច​ទៅនឹង​ស្មា​ត​ហ្វូ​ន ខណៈដែល​ផលិត​កម្មនេះ​មិនត្រូវ​បាន​ផលិត​ដោយ Samsung តែម្នាក់ឯង​នោះទេ ដោយមាន​ការសហការ​ពី​ក្រុមហ៊ុន​ចំនួន​ពីរ​ទៀត​គឺ ក្រុម​ហ៊ុ ន​Doosung Tech និង Korea Seongjeon៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close