យ៉ាងហោចណាស់មនុស្សស្លាប់ ៥នាក់ ករណីភ្លើងឆេះព្រៃ នៅអាមេរិក

ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក បានកើនឡើងដល់៥នាក់ ហើយអាចនឹងកើនឡើង បន្ថែមទៀត នេះបើតាមនគរបាល។

ប៉ូលីសបាននិយាយ កាលពីថ្ងៃពុធថា មនុស្សយ៉ាងហោចណាស់ ៥នាក់ ត្រូវបានគេដឹងថា បានស្លាប់ នៅក្នុងភ្លើងឆេះព្រៃ ជុំវិញទីក្រុង Los Angeles ជាមួយនឹងការភ័យខ្លាចថា ចំនួនមនុស្សស្លាប់ កាន់តែច្រើនឡើង។

លោកតម្រួត Robert Luna បាននិយាយថា «កាលពីពេលដំបូង យើងបានរាយការណ៍ថា មានអ្នកស្លាប់ចំនួន២នាក់ តែជាអកុសល អ្នកស្លាប់បានកើនឡើងដល់ ៥នាក់…តាមការសង្កេតក្នុងតំបន់ ឃើញថា នៅតែជាស្ថានការណ៍ដ៏គ្រោះថ្នាក់ មិនមានការទប់ស្កាត់ភ្លើងឆេះ នេះទេ។ ខ្ញុំពិតជា អធិស្ឋានថា យើងមិនរកឃើញសាកសពន្ថែមទៀតទេ ខ្ញុំមិនគិតថា អ្នកស្លាប់នឹងមានបន្ថែមទៀត»។

កាលពីថ្ងៃអង្គារ មនុស្សប្រហែល ៣ម៉ឺននាក់ នាក់ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួន ចេញពីអណ្តាតភ្លើង ដែលរីករាលដាល យ៉ាងឆាប់រហ័ស។

ភ្លើងឆេះព្រៃគឺជាបញ្ហាគួរឲ្យបារម្ភមួយ នៅភាគខាងលិច សហរដ្ឋអាមេរិក នៅក្នុងវដ្តធម្មជាតិ។ ប៉ុន្តែ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុ បង្កឡើងដោយមនុស្ស គឺជាការផ្លាស់ប្តូរគំរូអាកាសធាតុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close