ព័ត៌មានជាតិ

នាវាកងទ័ពរំដោះប្រជាជនចិនចំនួន ០៣គ្រឿង ចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុដើម្បីរឹតចំណងមិត្តភាព

ព្រះសីហនុ៖ ព្រឹកថ្ងៃពុធ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ នាវាកងទ័ពជើងទឹករំដោះប្រជាជនចិនចំនួន ០៣គ្រឿង បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រកបដោយសុវត្ថិភាព ដើម្បីធ្វើទស្សនះកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយះពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរចិន កម្ពុជាឲកាន់តែរឹងមាំ ជាពិសេសការទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ប្រជាជនទាំងពីរកាន់តែស្និទស្នាលបន្ថែមទៀត ព្រមទាំងធ្វើការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក។

ថ្ងៃទី៩មករា២០១៩នេះដែរនាយ- នាយរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ដឹកនាំដោយលោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ បានអញ្ជើញមកទទួលស្វាគមន៍ យ៉ាងរីករាយផងដែរ ។

លោកឧត្តមនាវីទោ រស់ វាសនា មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានទទួលស្វាគមន៍ចំពោះគណះប្រតិភូកងទ័ពជើងទឹករំដោះ ប្រជាជនចិននៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តការរវាងកងទព័ជើងទឹកប្រទេសទាំងពីរ ពិសេសចំណងកាទូតរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀតផង។

ឯកឧត្តម ឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរងនៃកងនាវាសមុទ្រខាងជើង ថ្លែងអំណរគុណចំពោះកងទ័ពជើងទឹកកម្ពុជា អាជ្ញាធរខេត្ត និងប្រជា ជនខេត្តព្រះសីហនុ ដែលបានទទួលស្វាគមន៍ការចូលចតរបស់នាវាកងទ័ពរំដោះប្រជាជនចិន នៅលើទឹកដីខេត្តព្រះសីហនុ ក្នុងគោលបំណងពង្រឹងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរចិន កម្ពុជាឲកាន់តែរឹងមាំ។

តាមគម្រោងគណៈប្រតិភូកងទ័ពជើងទឹកចិននេះនឹងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ កងទ័ពជើងទឹកកម្ពុជានៅមូលដ្ឋានរាម ជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងការពារជាតិកម្ពុជា ទស្សនកិច្ចបរមរាជវាំង សារៈមន្ទីរជាតិ និងជួបជាមួយសមាគមន៍ចិននៅខេត្តព្រះសីហនុផងដែរ។

សូមពបញ្ជាក់ថានាវាទាំងបីគ្រឿងនេះ

១.មានឈ្មោះ PLANS WUHU (F.F.G-539) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក ៤.១០០តោន ដឹកនាំដោយលោកវរនាវីឯក YANG KAI ។

២.មានឈ្មោះ PLANS HANDAN (F.FG-579) បណ្តោយ ១៣៥ម៉ែត្រ ទទឹង ១៦ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ ទម្ងន់ផ្ទុក 4,100តោន ដឹកនាំដោយលោកវរនាវីទោ ZHAO SHU QIAN ។

៣.ឈ្មោះ PLANS DONG PINGKAJE ( AOR 960) បណ្តោយ ១៧៩ម៉ែត្រ ទទឹង ២៥ម៉ែត្រ ជម្រៅទឹក 10ម៉ែត្រ ទម្ងន់ផ្ទុក 20,500តោន ដឹកនាំដោយលោក វរនាវីទោ ZHOU XIAOHUI ។

នាវាទាំង ០៣គ្រឿង ដឹកនាំដោយឯកឧត្តម ឧត្តមនាវីទោ XU HAIHUA នាយសេនាធិការរង នៃកងនាវាសមុទ្រខាងជើង ដែលមាននាវឹកសរុបចំនួន ៦៩៥នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close