សមត្ថកិច្ចវាយខ្នោះអធិការរង ខៃ វណ្ណះ ពាក់ព័ន្ធបទល្មើសជំនួញឈើ តែរបូតវិញ ជាថ្នូរនិងលុយ៣៥០០០ដុល្លារ ?

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យម្នាក់ មានតួនាទីជាអធិការរង នគរបាលស្រុកអូររាំង និងជាមេឈ្មួញឈើដ៏សកម្មជាយូរឆ្នាំមកនោះ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តមណ្ឌលគិរី ចាប់វាយខ្នោះក្នុងបទល្មើសដឹកជញ្ជូនឈើជាក់ស្តែង កាលពីព្រលប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុច វាលអាមេរិកកាំង ស្រុកអូររាំង តាមបញ្ជាថ្នាក់លើ បញ្ជូនខ្លួនមកអធិការដ្ឋាន នគរបាលស្រុកអូររាំងទាំងយប់ ជាមួយការចាប់យកវត្ថុតាងឡាន និង ឈើ ។ ប៉ុន្តែមិនដឹងជាសម្របសម្រួលដោយវិធីណា បែជាជនសង្ស័យលោក ខៃ វណ្ណះ អធិការរង នគរបាលស្រុកអូររាំង ទទួលផែនព្រហ្មទណ្ឌ បានរបូតខ្នោះពីដៃនៅយប់ថ្ងៃដដែល គេចខ្លួនបណ្តោះអាសន្ន ជាមួយនិងពាក្យអាចាមរ៉ាមល្ហិចល្ហៀងថា អស់លុយចំនួន ៣៥០០០ដុល្លារ ។

ពាក់ព័ន្ធរឿងអធិការរង រូបនេះ ត្រូវបានប្រជាជន សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ទទួលស្គាល់គាត់ គឺជាមេឈ្មួញរកសុីដឹកជញ្ជូនឈើជាយូរឆ្នាំមកហើយ តាមរយះបង់លុយអោយសមត្ថកិច្ច ជំនាញ អាជ្ញាធរផង លោតឆ័ត្រផង យកតួនាទីជាអធិការរងផង បានសុខរហូត ទើបនៅព្រលប់វេលាម៉ោង១៩និង០២នាទីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ លេចឮថាសមត្ថកិច្ចចាប់វាយខ្នោះ ក្នុងបទល្មើសដឹកជញ្ជូនឈើ តាមបញ្ជាថ្នាក់លើ ផ្អើលអស់អ្នកស្រុកអូររាំង និងទទួលបានការគាំទ្រពីប្រជាជន ចំពោះចំណាត់ការនេះ។ ចុងក្រោយរបូតខ្នោះវិញ មានន័យថា លោក ខៃ វណ្ណះ អធិការរង នគរបាលស្រុកអូររាំង ទទួលផែនព្រហ្មទណ្ឌ ខ្លាំងនៅតែខ្លាំងដដែល រកសុីមិនចេះជាប់គុក សង្ស័យមានការអន្តរាគមន៍ មានការចំណាយថវិកា ដោយប្រការណាមួយ..?

ជនសង្ស័យលោក ខៃ វណ្ណះ អធិការរង នគរបាលស្រុកអូររាំង ទទួលផែនព្រហ្មទណ្ឌ បានរបូតខ្នោះខ្មែរ៧មករាមិនអាចទាក់ទងសុំការបំភ្លឺបានទេ ពាក់ព័ន្ធនិងចាប់វាយខ្នោះថាគាត់ចំណាយលុយ ៣៥០០០ដុល្លារ ជាថ្នូបានរបូតខ្នោះ គេចខ្លួនដោយសុវត្ថិភាព នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ដោយគ្មានលេខទូរស័ព្ទ។ ដោយឡែក លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានអោយដឹងថា៖ មិនមានករណីវ៉ៃខ្នោះអធិការរងនោះទេ គ្រាន់តែជាការភ័ន្តច្រឡំបន្តិចបន្តួច ដែលគាត់បានដឹកឈើយកមកធ្វើផ្ទះ ក្នុងនោះមានឈើក្រឡឹង៣ដុំប៉ុណ្ណោះ។ លោកស្នងការបន្តថា៖ បច្ចុប្បន្នសម្របចប់ហើយៗ ក៏មិនធ្ងន់ធ្ងរដែរsix?

លោក សូ សុវណ្ណ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ បានអោយដឹងថា៖ ខ្ញុំទទួលដំណឹងដែរចំពោះករណីខាងនោះ ប៉ុន្តែលោក ខៃ វណ្ណះ អធិការរង គាត់ដឹកតែជំនៀឈើតិចតួចទេ គ្រាន់លក់រួចថ្លៃបាយ ថ្លៃសាំង ហើយគាត់ក៏មិនត្រូវឃាត់ខ្លួន ព្រោះជារឿងកំបុិចកំប៉ុក ចេះតែមានការយោគយល់គ្នាទៅ។

លោក អ៊ុំ វណ្ណសុភ័ក៍ នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី បានអោយខ្មែរ៧មករាតាមទូរសព្ឌ័កាលពីថ្ងៃទី០៩ខែមករាឆ្នាំ២០១៩តាមទូរសព្ឌ័អោយដឹងថារឿងនេះលោកទើបនិងដឹងប៉ុន្តែលោកមានភារកិច្ចមកប្រជុំនៅភ្នំពេញលោកបញ្ជាក់ថា៖ រឿងនេះខាងសមត្ថកិច្ចមិនទាន់ប្រគល់ឈើនោះមកអោយខាងជំនាញតាមនីតិវិធីនៅឡើយទេ។ ចំពោះករណីដែលថា អធិការរង ខៃ វណ្ណះ របូតខ្នោះ គេចខ្លួន ជាមួយនិងការចំណាយថវិកា ៣៥០០០ដុល្លារ លោក អ៊ុំ វណ្ណសុភ័ក៍ មិនធ្វើការអត្ថាធិប្បាយ ច្រើនទេដោយលោកឆ្លើយយ៉ាងខ្លីថាចាំសួរកូនចៅសិន៕

សូមបញ្ជាក់ថា៖ ខេត្តមណ្ឌលគិរី រឿងរ៉ាវបទល្មើសព្រៃឈើបន្តកើតហូរហែ ភាគច្រើនឧកញ៉ា សមត្ថកិច្ច និងមន្ត្រីរាជការខ្លះជាអ្នករកសុីផ្ទាល់ រហូតដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្តីបន្ទោសអោយ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌល បន្តអោយមានបទល្មើសព្រៃឈើក្នុងសមត្ថកិច្ចខ្លួនគ្រប់គ្រងថែមទៀត៕ពាក់ពន្ធ័និងបញ្ហាខាងលើនេះនៅល្ងាចថ្ងៃទី០៩ខែមករាឆ្នាំ២០១៩ខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close