សន្តិសុខសមត្ថកិច្ច​បង្ក្រាបប​ករណី​គ្រឿងញៀន​ដ៏​ធំ​នៅ​ខេត្ត​កំពង់ឆ្នាំង​ ​ឃាត់ខ្លួន​មនុស្ស២នាក់​

កម្លាំងសមត្ថកិច្ចជំនាញនគរបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃម្សិលមិញបានឃាត់ខ្លួនមនុស្ស២នាក់ រួមជាមួយវត្ថុតាងជាគ្រឿងញៀនមួយចំនួនធំ។

បើតាមសមត្ថកិច្ចថា ជនសង្ស័យទាំងពីរនាក់ត្រូវសមត្ថកិច្ចដាក់បណ្តាញតាមស៊ើបជាយូរថ្ងៃមកហើយ រហូតដល់ថ្ងៃទី១០ខែមករា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចរៀបចំកម្លាំងចុះបង្រ្កាប និងចាប់ខ្លួនបាននៅវេលាម៉ោង1និង០០នាទីរសៀលថ្ងៃទី១០ ខែមករា នេះនៅចំណុចឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យទាំង២នាក់ ១.ឈ្មោះ ខៀវ សុវី អាយុ ២២ឆ្នាំ ភេទប្រុស ២.ឈ្មោះ ម៉ប់ អាយុ ២៨ឆ្នាំ ភេទប្រុសស្នាក់នៅក្នុងភូមិព្រៃតាមូង ឃុំផ្សារ ស្រុកបរិបូរណ៍។

ក្នុងពេលចុះបង្រ្កាបសមត្ថកិច្ចដកហូតបានគ្រឿងញៀនប្រភេទអាសេអ៊ី៣កញ្ចប់ធំមានទម្ងន់ច្រើនគីឡូ ថ្នាំញៀនកេតាមីន និងថ្នាំញៀនប្រភេទទឹក៥០ប្រអប់ដោយមួយប្រអប់ស្មើ២៥ដប(ជាប្រភេទថ្នាំសប្បាយក្នុងក្លឹប) និងរថយន្តម៉ាក ហាយឡែនឌរ័ពណ៍ពាក់ស្លាកលេខភ្នំពេញ 1AF3842 និងម៉ូតូ១គ្រឿងម៉ាកឌូបពាក់ស្លាក1GP9640 ទូរសព្ទ័ដៃ១០គ្រឿងរួមនិងប្រាក់រៀលនិងដុល្លារមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាង ត្រូវសមត្ថកិច្ចនាំមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការសាកសួរ និងស្រាវជ្រាវបន្តទៀត

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close