អន្តរជាតិ

សភា Macedonia បោះឆ្នោតផ្លាសប្តូរឈ្មោះប្រទេស

សារព័ត៌មាន Sputniknews កាលពីថ្ងៃទី១២ខែមករាបានផ្សាយថា សភា Macedonia បោះឆ្នោតទៅលើសេចក្តីព្រៀបច្បាប់ កែប្រែរដ្ឋធម្មនុញ្ញ ដើម្បីផ្លាសប្តូរឈ្មោះប្រទេស ទៅជាសារធារណរដ្ឋ Macedonia ខាងជើង ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានប្រធានរដ្ឋសភា Macedonia លោក Talat Xhaferi បានឲ្យដឹងថា តំណាងរាស្ត្រ ៨១រូបក្នុងចំណោម១២០រូបបានបោះឆ្នោតគាំទ្រ ច្បាប់ខាងលើ ។ ចំនួនខាងលើគឺគ្រប់គ្រាន់ដើម្បី អនុម័តច្បាប់ ប្តូរឈ្មោះប្រទេស ជាតិ។

ក្នុងពេលជាមួយគ្នានោះ តំណាងរាស្ត្រមកពីគណបក្ស VMRO- DPMNE ជាគណបក្សប្រឆាំងបានធ្វើពហិការមិនចូលរួមបោះឆ្នោត ដោយនាំគ្នាដង្ហែរក្បួននៅមុខរដ្ឋសភា ពេលកំពុងបោះឆ្នោត។

ក្នុងថ្ងៃជាមួយគ្នានេះដែរ នាយករដ្ឋមន្ត្រី ក្រិចលោក Alexis Tsipras បានជូនព័រ ដល់សមភាគី Macedonia លោក Zoran Zaev ក្រោយទទួលបានព័ត៌មានខាងលើ ។ តាមការប្រកាសរបស់នាយករដ្ឋមន្ត្រី Alexis Tsipras បានបញ្ជាក់ថា សភាប្រទេសក្រិច នឹងពិភាក្សា ដើម្បីអនុម័ត ទៅលើកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ក្នុងការផ្លាសប្តូរ ឈ្មោះ នៅចុងខែនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close