ព្រៃ​អង់តែន​កំពុង​ប្រឈម​ នឹង​សេចក្ដី​វិនាស​ក្រោមការគ្រប់គ្រងលោក ​អាណត្តិ​ លោក ​តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ ?

ខេត្តកំពង់ធំ ៖ សេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ បានឲ្យខ្មែរ៧មករាដឹងថា បច្ចុប្បន្នបទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើអុសចេញពី តំបន់ព្រៃអង់តែន នៅតែកើត ឡើងឡើងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ ហើយមិនដែលឃើញមន្ត្រីបរិស្ថានមិនចាត់វិធានការ ទប់ស្កាត់និងបង្ក្រាបឡើយបើឃើញ ឃើញយកតែលុយចែកគ្នាដាក់ហោប៉ៅ៕

ដោយឡែកលោក តុប កក្កដា ប្រធានមន្ទីរ បរិស្ថានខេត្តកំពង់ធំ និង នាំគ្នាសម្ងំស្ងាត់ឈឹង ខណៈដែលព្រៃអង់តែន កំពុងប្រឈម នឹងសេចក្ដីវិនាសនាពេល ឆាប់ៗខាងមុខ។ ប្រជាពលរដ្ឋក្នុងឃុំក្រយា បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើទេ នោះគឺឈ្មួញ និង ក្រុមជនល្មើសមិនអាចកាប់ឈើអុស និងដឹកជញ្ជូន ចេញពីព្រៃអង់តែន យ៉ាងគឃ្លើន ដូចសព្វថ្ងៃនេះឡើយ។ ជាក់ស្ដែង ក្រុមគោយន្តកន្ដ្រៃ ឫ ក្រឡេថង ជាង៥០គ្រឿង នាំគ្នាសម្រុកដឹកឈើអុសចេញពីព្រៃអង់តែន តាមច្រក១០២ យកទៅលក់ឲ្យឈ្មួញនៅស្រុកចំការលើ ខេត្តកំពង់ចាមនិងតាមបណ្តាខេត្តមួយចំនួនដូចហែរកឋិន យ៉ាងអានាធិបតេយ្យ ។

ពាក់ព័ន្ធ នឹងព័ត៌មាននេះ ទូរស័ព្ទទៅលោក តុប កក្កដា ប្រធានមន្ទីរ បរិស្ថានខេត្តកំពង់ធំ ខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយដោយទូរសព្ឌ័ចូលគ្មានអ្នកទទួល។សេចក្តីរាយការណ៏ដដែលបានបន្តថាសកម្មភាពគោយន្តដឹកអុសចេញពីចំណុចភូមិក្រយាដងក្តារ និងសហគមន៍អូរក្តី សព្វថសព្វថ្ងៃអុសចេញពីព្រៃអង់តែនបានប្រជាពលរដ្ឌដាក់ការសង្ស័យទៅលើមន្ត្រីបរិស្តាននិងសមត្តកិច្ចនៅតាមដងផ្លូវ លាតដៃយកលុយពីក្រុមដឹកឈើនិងអុសតាមគោយន្តទើបបានជាព្រៃអង់តែនរងនៅការរង្គាសស្ទើរក្លាយជាវាលហោឋានបាត់ទៅហើយនៅតែលោក តុប កក្កដាប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំនិងរដ្ធបាលព្រៃឈើសង្កាត់និងផ្នែករក្សាភាពស្ងៀមស្ងាត់ ៕

សេចក្តីរាយការណ៏ដដែលបានបន្តថាសកម្មភាពកាប់ឈើស្រស់ៗនៅចំណុចព្រៃអង់តែនបានសព្វថ្ងៃដោយសារភាពធូររលុងពីសំណាក់សមត្តកិច្ចបិទភ្នែកបណ្តែតបណ្តោយអោយប្រជាពលរដ្ធចូលទៅកាប់និងអារឈើទីមួយបានឈើទី២បានដីព្រៃ៕ក្រុមសកម្មជនការពារព្រៃដែលឃ្លាំមើលបទល្មើសព្រៃឈើបានសម្តែងនូវក្តីបារម្មណ៏ព្រៃអង់តែនជិតរលាយអស់ហើយនៅតែលោកតុប កក្កដាប្រធានមន្ទីរបរិស្តានខេត្តកំពង់ធំរួមទាំងរដ្ធបាលព្រៃឈើសង្កាត់ក្រយាមើលមិនឃើញសកម្មភាពដឹកឈើទាំងហ្វូងៗឆ្លងកាត់មុខសង្កាត់របស់ខ្លួនទៀត៕សកម្មភាពដឹកឈើនិងអុសតាមគោយន្ត ចាប់ពីម៉ោង៨ព្រឹក ទៅរហូតដល់ពេលល្ងាចយប់ជាប្រចាំទើបដឹកយកទៅលក់នៅចំការលើ ខេត្តកំពង់ចាមនិងតាមបណ្តាខេត្តមួយចំនួនទៀត ហើយសួរថា តើប្រភពអុសយកពីកន្លែងណាមកស្តុក ទុក នៅកន្លែងឡើងគោយន្តបន្ត សូមមើលសកម្មភាពគោយន្តដឹកចេញពីសហគមន៍អូរក្តីទៅចាប់ពីម៉ោង៤ទៅ៦ល្ងាច ។

បានបញ្ជាក់ឲ្យដឹងតាមទូរស័ព្ទថា រឿងនេះ លោកបានដឹងហើយ និងបញ្ជាឲ្យជំនាញចុះស្រាវជ្រាវចាត់វិធានការតាមហ្នឹង ។ ចំពោះបទល្មើសព្រៃឈើនៅតែបន្ដកើតមានជាហូរហែរ បញ្ជាក់ថា លោកបានប្រាប់ទៅផ្នែក និងសង្កាត់ឲ្យពង្រឹងការងារហ្នឹងហើយ ! ។ ចំណែកប្រជាពលរដ្ឋ ក៏រូបលោក តែតែងចុះធ្វើការអប់រំណែនាំ រឿយៗ ផងដែរ។

ដូច្នេះក្រសួង និងស្ថាប័នពាក់ព័ន្ធគួរពិនិត្យឡើងវិញចំពោះ បទល្មើសព្រៃឈើក្នុងខេត្តកំពង់ធំ ដែលនៅតែកើតឡើងយ៉ាងរាលដាលព្រោះមន្ត្រី ជំនាញនិង សមត្ថកិច្ចពាក់ព័ន្ធមិនយកចិត្តទុកដាក់ បង្ក្រាបបទល្មើសបំផ្លាញព្រៃឈើ ដែលនៅតែកើត ឡើងយ៉ាងគគ្រឹកគគ្រេងនោះទេ។

ជុំវិញបញ្ហាខាងលើនេះ មានការអំពាវនាវឲ្យឯកឧត្តមសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន គួរពិនិត្យមើលពីភាពអសកម្ម និងអំពើពុករលួយរបស់ក្រុមមន្ត្រីជំនាញ ខេត្តកំពង់ធំ ខ្លះផង ព្រោះពួកគេកំពុងសម្ងំរង់ចាំទទួលផលប្រយោជន៍ពីក្រុមឈ្មួញដឹកជញ្ជូនឈើខុសច្បាប់ ហើយបណ្ដោយឲ្យបទល្មើសរាលដាល កាន់តែខ្លាំងជាងមុនទៅទៀត ។

សូមបញ្ជាក់ថា មន្ត្រីជំនាញខេត្តកំពង់ធំ ពេលអ្នកសារព័ត៌មានសុំសម្ភាសន៍តែតែងសួរបកមកអ្នកសារព័ត៌មានវិញ? និងហាមឃាត់អ្នកសារព័ត៌មានមិនឲ្យយកសំលេងសម្ភាសន៍ទៅចាក់ផ្សាយ ។ បទល្មើស កើតឡើងនៅហ្នឹងមុខ មិនហានទទួលស្គាល់ការពិត តែងតែឆ្លើយដោះសាជាមួយអ្នកសារព័ត៌មាន ៕ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយពីលោកតុប កក្កដា ប្រធានមន្ទីរបរិស្តានខេត្តកំពង់ធំនៅព្រឹកថ្ងៃទី១៧ខែមករាឆ្នាំ២០១៩ដោយទូរសព្ឌ័ខលចូលគ្មានទទួល៕ដោយឡែកលោកនាយសង្កាត់រដ្ឌបាលព្រៃឈើក្រយា ពុំអាចទាក់ទងបាន។ក្រុមប្រជាពលរដ្ឌនៅអមសងខាងផ្លូវបានព្រលយអោយដឹងថាសកម្មភាពកាប់និងដឹកជញ្ជូនឈើនៅចំណុចព្រៃអង់តែនបាននិងកំពុងរងនូវការវិនាសហិនហោចជាអន្លើៗហើយនៅតែសមត្តកិច្ចនិងអាជ្ញាធរមូលដ្ធានរក្សាភាពស្ងៀមស្ងាត់ហាក់បីដូចជាត្រូវថ្នាំសណ្តំទើបរើខ្លួនមិនរួច?បើអច៊ឹងមានតែលោក សាយ សំអាល់ រដ្ធមន្ត្រីក្រសួងបរិស្ថានទេដែលអាចទប់ស្កាត់និងរក្សាព្រៃឈើអង់តែនបានបើសង្ឃឹមលើលោកតុប កក្កដា ដូចជាសង្ឃឹមផ្កាយលើមេឃអច៊ឹង?

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close