មីស៊ីលរបស់កូរ៉េខាងជើង និងអីរ៉ង នៅតែស្រមោលបង្កការភ័យខ្លាចដល់អាមេរិកដដែល

ក្រោយពេលដែលមន្ត្រីការពារជាតិថ្មីអាមេរិក ឡើងកាន់តំណែង លោកបានបង្ហាញពីក្តីបារម្ភដដែលចំពោះមីស៊ីលរបស់ កូរ៉េខាងជើង និងអីរ៉ង ។

រដ្ឋមន្ត្រីការពារជាតិស្ដីទីអាមេរិក លោក Patrick Shanahan នៅថ្ងៃទី១៨ខែមករា បាន បាននិយាយថា សមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ ជាពិសេសកូរ៉េខាងជើង នៅតែ ក្ដីកង្វល់ដ៏ធំរបស់សហរដ្ឋអាមេរិក បើទោះបីជាទីក្រុងព្យុងយ៉ាងបានផ្អាកការធ្វើតេស្ដមីស៊ីល និងអាវុធបរមាណូក្តី។

កម្មវិធី 2019 Missile Defense Review នៅថ្ងៃទី១៧ខែមករា កន្លងមក លោក Shanahan បាន បញ្ជាក់ថា «ខណៈពួកយើងស្ថិតនៅលើដំណាក់កាលថ្មីមួយឆ្ពោះទៅកាន់ការស្វែងរកសន្តិភាពនៅលើឧបទ្វីបកូរ៉េ… សមត្ថភាព មីស៊ីលអ៊ីរ៉ង់ ជាពិសេសគឺកូរ៉េខាងជើងនៅតែក្ដីកង្វល់ដ៏ធំ »។

ចំណែក អនុរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក ចន រូដ (John Rood) ក៏បានសង្កតធ្ងន់ដែរថា បើទោះបីជាទីក្រុងព្យុងយ៉ាង មានមីស៊ីលរយៈចំងាយឆ្ងាយ ដែលមានសមត្ថភាពបាញ់ដល់ទឹកដីអាមេរិកក៏ដោយ តែផ្អែកលើគោលនយោបាយ 2019 Missile Defense Review របស់រដ្ឋបាលលោក ដូណាល់ ត្រាំ កងកម្លាំងមីស៊ីលអាមេរិកនឹងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការគម្រាមកំហែងនេះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close