អ្នកកាសែតម្នាក់ត្រូវបាន លោកគង់ មង្គល ប្រធានសហគមបឹងពារាំ បញ្ជាអោយសម្លាប់ តែមិនបានសំរេច

សៀមរាបៈ កាលពីថ្ងៃទី ២៦ ខែមករា ឆ្នាំ ២០១៩នៅវេលាម៉ោងប្រហែល៧ល្ងាច មានករណី ចាប់វាយសម្លាប់អ្នកកាសែតម្នាក់ក្នុងចំណោមបីនាក់ នៅចំនុចរោងកណ្តាលដៃមនោ បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ហើយជនដៃដល់ត្រូវបានគេស្គាល់ថា ជាបក្សពួករបស់លោក គង់ មង្គល ប្រធានសហគមបឹងពារាំង ហើយជាបញ្ជារបស់លោក គង់ មង្គល តែម្តង

ជនរង្ក្រោះមានឈ្មោះ មោះ ស៊ីម ឈីវឈានពិសិដ្ឋ ភេទប្រុស អាយុជាង៥០ឆ្នាំ រស់នៅក្នុងក្រុងសៀមរាប កាន់កាតកាសែត សមាគមអ្នកសារព័ត៌មានកម្ពុជាដើម្បីសេរីភាព។

សាក្សីបានឃើញហេតុការណ៍បានប្រាប់ថា លោក ស៊ីម ឈីវឈានពិសិដ្ឋ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានដើរថតយកសកម្មភាពល្មើសច្បាប់មួយចំនួន និងរូបភាពនៅតំបន់បឹងពារាំងដែលមានអាស័យដ្ឋានខាងលើ តែប្រហែល៣០នាទីក្រោយមក មានក្រុមមនុស្សមួយក្រុមមានគ្នាជិត២០នាក់ត្រៀមហើយជាស្រេច ដែលត្រូវបានគេស្គាល់ថា ជាកូនចៅរបស់លោក គង់ មង្គល បានរត់មកចាប់អូស លោក ស៊ីម ឈីវឈានពិសិដ្ឋ យកទៅវៃត្រង់ដំចំកណ្តាលមុខ ដើមទ្រូវ ពោះ និងទាត់ប្រដាប់ភេទ រហូតដល់សន្លប់។ បន្ទាប់មកលោក គង់ មង្គល បានបញ្ជាអោយកូនចៅរុញឡានរបស់ លោក ស៊ីម ឈីវឈានពិសិដ្ឋ ចូលក្នុងព្រៃដើម្បីបំបាត់ភស្តុតាម និងបញ្ជាអោយកូនចៅកាក់ម៉ូតូអ្នកកាសែតដែលរួមដំណើរ និងម៉ូតូខាងសហគមចុងឃ្នាស រុញចូលក្នុងព្រៃទាំងអស់។ តែដោយសា លោក ស៊ីម ឈីវឈានពិសិដ្ឋ មុនចុះទៅកន្លែងកើតហេតុខាងលើលោកបានរាយការជូនមេប៉ុស្តិ៍សង្កាត់ជ្រាវ ហើយនិងមេប៉ុស្តិ៍សង្កាត់ចុងឃ្នាស និងសហគចុងឃ្នាសដើម្បីសុំកំលាំងសហការរួមដំណើរ ទើបសមត្ថកិច្ចទៅទាន់ពេល បានជាលោក ស៊ីម ឈីវឈានពិសិដ្ឋ អាចនៅមានជីវិតនាំយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។

តាមប្រភពសូមមិនបញ្ចេញឈ្មោះបានប្រាប់ថា មានគេផ្តល់ព័ត៌មានអោយលោក ស៊ីម ឈីវឈានពិសិដ្ឋ ថាថ្ងៃនេះមានគេប្រព្រឹត្តបទល្មើសនៅបឹងពារាំង ដើម្បីបញ្ឆោតអោយគាត់ចុះទៅចូលស៊ង ហើយរៀបគំរោងសម្លាប់តែម្តង។ តែដោយសារតែអាយុមិនទាន់អស់ទើបមានអ្នកសារព័ត៌មានដែលទៅជាមួយផង មានខាងសហគមចុងឃ្នាសផង មានប៉ូលីសទៅតាមពីក្រោយផង ទើបលោក ស៊ីម ឈីវឈានពិសិដ្ឋអាចនៅសល់ដង្ហើមចុងក្រោយមិនស្លាប់។

រហូតមកដល់ពេលនេះ ក្រុមជនដៃដល់ដែលរៀបគំរោងសម្លាប់លោក ស៊ីម ឈីវឈានពិសិដ្ឋ នៅមានសេរីភាពសើចក្អាកក្អាយសប្បាយចិត្ត មិនទាន់ត្រូវបានចាប់ខ្លួននៅឡើយ។

លោក ស៊ីម ឈីវឈានពិសិដ្ឋ សូសំនូមពរទៅ ខាងកងរាជអាវុធហត្ថខេត្តសៀមរាប ស្នងការនគរបាលខេត្តសៀមរាប អភិបាលខេត្តសៀមរាបទើបឡើងថ្មី និងលោក ព្រះរាជអាជ្ញាខេត្តសៀមរាប មេត្តាចាប់ខ្លួនជនល្មើសមកផ្ទន្ទាទោសទៅតាមផ្លូវច្បាប់ ហើយសូមអង្គការសិទ្ធិមនុស្ស សង្គមស៊ីវិល សមាគមអ្នកកាសែត ទាំងនៅក្នុងស្រុក និងនៅក្រៅស្រុកជួយរកយុត្តិធម៌ជូនរូបលោកផង ក្នុងនាមលោកជាជនរងគ្រោះ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close