មហាជនរំជួលចិត្តនឹងទិដ្ឋភាពដង្ហែរសព ខេរៈ ស្រីពៅមកដល់ផ្ទះបងប្រុស

ភ្នំពេញ៖ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ ទុក្ខព្រួយ រហូតមានអ្នកគាំទ្រជាច្រើនបានបង្ហោះសារនិងវីដេអូបង្ហូរទឹកភ្នែកព្រោះតែក្តីសោកស្តាយអាឡោះអាល័យ។ ក្នុងការផ្សាយផ្ទាល់ពីគេហទំព័ររបស់តារាចម្រៀងខេរៈ សិរីមន្តជាបងប្រុសកាលពីរាត្រីថ្ងៃទី២៧ខែមករានេះគឺមានអ្នកចូលទស្សនាជាង១លានដងហើយមហាជនសុទ្ធតែបង្ហាញអារម្មណ៍ក្តុកក្តួលរំជួលចិត្តជាមួយក្រុមគ្រួសារសព។

ការបាត់បង់ជីវិតរបស់តារាចម្រៀងរូបនេះទាំងវ័យក្មេងបានធ្វើឲ្យរំជួលចិត្តអស់មហាជនគ្រប់ស្រទាប់វណ្ណៈ។រូបភាព និងបទចម្រៀងរបស់តារាចម្រៀងស្រីរូបនេះបានបន្សល់ទុកនូវការចងចាំមិនអាចបំភ្លេចបានរបស់មហាជនចំពោះការបាត់បង់ជីវិតទាំងវ័យក្មេងរបស់តារាចម្រៀងរូបនេះ។ ជាកូនស្រីពៅក្នុងគ្រួសារមួយដែលមានបងប្អូនបង្កើតចំនួន៦នាក់ ខេមរៈ ស្រីពៅ បានប្រឡូកក្នុងអាជីពសិល្បៈដំបូងក្នុងផលិតកម្មសាន់ដេ គ្រាដែលបងប្រុសនាងលោក ខេមរៈ សិរីមន្តលេចធ្លោរក្នុងវិស័យចម្រៀងចាប់តាំងពីជិត១០ឆ្នាំមុន

ខណៈដែលបងប្រុសនាងគឺលោក ខេមរៈ ភិរុណ ជាអ្នកនិពន្ធមានឈ្មោះបោះសំឡេងផងដែរ។

តារាស្រីដែលមានទឹកដីកំណើតមកពីខេត្តកំពង់ចាមរូបនេះទទួលបានការគាំទ្រច្រើនពីទស្សនិកជនក្រោយពីនាងបានបង្ហើរសំនៀងក្នុងបទមួយចំនួនទាំងបទបែបយុវវ័យ និងប្រជាប្រិយជាដើម។ តារាស្រីរូបនេះបានបាត់មុខក្នុងការងារសិល្បៈជិត៥ឆ្នាំ ក្រោយមកនាងក៏លេចចេញដំណឹងអកុសល្យ និងពាក្យចចាមអារ៉ាមជាបន្តបន្ទាប់។

២ ខែចុងក្រោយនេះសភាពជំងឺនាងមានអាការកាន់តែធ្ងន់ធ្ងរ ក៏បញ្ជូលទៅព្យាបាលនៅប្រទេសឥណ្ឌា ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះបាន ។

ដំណឹងនៃការធ្លាក់ខ្លួនឈឺជំងឺសួត និង ក្រលៀន ធ្ងន់ធ្ងររបស់តារាស្រីរូបនេះបានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំ ហើយចុងក្រោយខេមរៈ ស្រីពៅ បានទទួលមរណៈភាពនៅថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩ នៅប្រទេសឥណ្ឌា ក្នុងវ័យ ២៨ ឆ្នាំ ក្រោយពេលចេញទៅសម្រាក និង ព្យាបាលជំងឺនៅទីនោះអស់ពេលជាង ២ ខែ ។

មិនថាមិត្តភក្តិក្នុង ឬ ក្រៅសិល្បៈសុទ្ធតែរន្ធត់ចិត្តនៅពេលដែលដឹងថា ខេមរៈ ស្រីពៅ ទទួលមរណៈភាព ។ ពិធីបុណ្យសពតារាចម្រៀងស្រីរូបនេះត្រូវបានធ្វើឡើងនៅផ្ទះរបស់ សិរីមន្ដ នាវិថីឧកញ៉ាទ្រីហេង ភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខាងមុខសួន សុបិន្តចម្ការព្រីងចាប់តាំងពីថ្ងៃដែលតារាស្រីរូបនេះសទទួលមរណភាពម្ល៉េះ។

ប្រជាពលរដ្ឋរាប់ពាន់នាក់បានឈររងចាំចាប់តាំងពីដើមផ្លូវចូលផ្ទះរបស់តារាចម្រៀងខេមរៈ សិរីមន្តដែលជាទីរៀបចំពិធីបុណ្យចាប់តាំងពីព្រលប់រហូតល់ម៉ោងប្រមាណ៨និង៣០នាទីទើបសពត្រូវបានដង្ហែរមកដល់ផ្ទះ ។

ពិធីដង្ហែរសពរៀបចំកិច្ចពិធីបូជាតាមទំនៀមទម្លាប់ខ្មែរតារាចម្រៀងស្រីរូបនេះនឹងត្រូវធ្វើឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃ២៨ខែមករានេះខណៈដែលបុណ្យ៧ថ្ងៃរបស់កញ្ញា ខេមរៈ ស្រីពៅ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៣១ ខែមករានេះ ដោយប្រកាសអញ្ជើញភ្ញៀវទីជិតឆ្ងាយទាំងអស់មកចូលរួមក្នុងពិធីបុណ្យនេះផងដែរ។ តែអ្វីដែលគួរឱ្យតក់ស្លុត និងកាន់តែសង្វែកនោះគឺថា នៅថ្ងៃទី៣១ ខែមករានេះ ក៏ត្រូវ ចំថ្ងៃកំណើតរបស់នាងផងដែរ។

ខាងក្រោមនេះគឺជារូបភាពអតីតកាលរបស់ ខេមរៈ ស្រីពៅ ពេលសម្តែងគ្រាដែលពេលដែលនាងមានសុខភាពល្អ និង មានរូបសម្រស់ស្រស់ស្អាត ៕ ដោយ វឌ្ឍនា

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close