ឯកឧត្តមឧបនាយករដ្ធមន្ត្រី ជា សុផារ៉ា រដ្ធមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជាប្រធានគណះកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជានិងគណះប្រតិភូចុះពិនិត្យការងារសាងសង់ស្តានីយបូមទឹកកខ្វក់ចំនួន៤ទីតាំងក្នុងក្រុងព្រះសីហនុ

នៅថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងតំបន់ឆ្នេរសមុទ្រកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារសាង់សង់ស្ថានីយបូមទឹកកខ្វក់ ចំនួន ៤ទីតាំង និងការកែលម្អនូវស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងព្រះសីហនុទំហំ ១៦ហិកតា ចម្រោះឲ្យបានល្អកុំឲ្យប៉ះពាល់ដល់ទឹកសមុទ្រ ព្រមទាំងបានផ្តល់នូវអនុសាសន៍ណែនាំដល់មន្ត្រីជំនាញ និងអង្គភាពពាក់ព័ន្ធឱ្យបន្តយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងអនុវត្តន៍ការងារសាងសង់ និងស្តារឡើងវិញនេះ ឱ្យសម្រេចបានក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីរក្សាឱ្យបាននូវបរិស្ថានល្អ សោភ័ណភាពតំបន់ឆ្នេរ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងក្រុងព្រះសីហនុ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close