លោកទៀ សុខា ប្រធានចលនាយុវជនកម្ពុជា(ក្រុម១៥៧សាខាខេត្តព្រះសីហនុចុះសាកសួរសុខទុក្ខរៀបចំណីអាហារនិងសំណោះសំណាលកុមារកំព្រានៅបុរីទារកនិងកុមារាជាតិរាជធានីភ្នំពេញ

ភ្នំពេញ-ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ លោក ទៀ សុខា ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា យុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ ចុះជួបសំណេះសំណាល សួរសុខទុក្ខ រៀបចំពិសារអាហារជុំគ្នា និងនាំយកថវិកាផ្តល់ជូនកុមារកំព្រា នៅបុរីទារក និងកុមារជាតិ ដែលស្ថិតនៅផ្លូវដួងងៀប២ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌដង្កោ ដោយការចុះជួបសួរសុខទុក្ខ បូករួមទាំងថវិកាដែលផ្តល់ជូននាពេលនេះ គឺបានបង្ហាញពីស្មារតីរួមគ្នា ក្នុងការផ្តល់កម្លាំងចិត្តដល់ប្អូនៗ ក្មួយៗតូចៗ ដែលជាកុមារកំព្រាត្រូវបានម្តាយឪពុកបោះបង់ចោល និងម្តាយឪពុកស្លាប់ចោល ហើយកាយវិការនេះដែរ បង្ហាញពីក្តីអាណិតស្រឡាញ់ចំពោះកុមារកំព្រាដែលគ្មានទីពឹងដើម្បីរួមគ្នាបង្កើតស្នាមញញឹមសំរាប់ពួកគាត់ដើម្បីលើកកម្ពស់អោយពួកគាត់មានក្តីសង្ឃឹម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close