ម៉ូតូអត់ពន្ធ(កាប់ដាវ)ជាច្រើនគ្រឿងក្នុងមួយថ្ងៃនាំចេញពីប្រទេសវៀតណាមចូលតាមច្រករបៀងសំរោងស្រុកចន្រ្ទាជារៀងរាល់ថ្ងៃ ?

ខេត្តស្វាយរៀង ៖ប្រជា ពលរដ្ឋនៅឃុំសំរោងលើកឡើងថា រយៈពេលជិតមួយខែដើមឆ្នាំ២០១៩នេះមានឈ្មួញវៀតណាមលួចនាំម៉ូតូគេចពន្ធពីប្រទេសវៀតណាមចូលមកតាមច្រករបៀងសំរោងដូចហែរកឋិននិងមានដឹកតាមរថយន្តធុនធំផង តែគ្មានឃើញសមត្ថកិច្ចណាអើពើឡើយសង្ស័យត្រូវថ្នាំ ឬទទួលបានសំណែនហើយទើបឈ្មួញនាំចូលយ៉ាងរលូនបែបនេះ។

បើតាមសមត្ថកិច្ចមូលដ្ឋានបានបង្ហើបឲ្យដឹងថា ចាប់ពីដើមខែមករាឆ្នាំ២០១៩មកដល់ថ្ងៃទី២៦មករានេះក្រុមឈ្មួញបានសម្រុកនាំម៉ូតូគេចពន្ធពីប្រទេសវៀតណាមចូលតាមច្រករបៀងសំរោងដែលនៅខាងត្បូងច្រកទ្វារតំបន់ព្រំដែនសំរោងប្រមាណជា៣០០ម៉ែត្រស្ថិតនៅភូមិសំរោង ឃុំសំរោង ស្រុកចន្ទ្រា ដែលក្នុង១ថ្ងៃៗមិនក្រោម១៥គ្រឿងទេ ដោយមានអ្នកស៊ីឈ្នួលជិះ និងមានអ្នកមកប្រមូលទិញយកទៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តផ្សេងៗទៀតផងដែរយ៉ាងរលូន។

ប្រភពដដែលបន្តទៀតថា ហើយម៉ូតូដែលឈ្មួញនាំចូលមកនោះគឺប្រភេទហុងដាសេ១១០ម៉ាកវ៉េវហៅឆ្លាម តម្លៃដល់ដៃឈ្មួញខ្មែរក្នុង១គ្រឿងចាប់ពី៥៨០ដុល្លាររហូតទៅ៨០០ដុល្លារតាមស៊េរី ឬម៉ូតូថ្មីល្អ។

បើតាមឈ្មួញដែលជាអ្នករកស៊ីទទួលទិញម៉ូតូពីវៀតណាមម្នាក់បានបង្ហើបឲ្យដឹងថា ពួកគាត់ទទួលពីវៀតណាមយកមកលក់បន្តឲ្យឈ្មួញនៅក្រុងស្វាយរៀងជាអ្នកប្រមូលទិញ ហើយពួកគាត់បានបង់ប្រាក់ឲ្យសមត្ថកិច្ចដែលឈរជើងនៅព្រំដែនក្នុង១គ្រឿង២០ដុល្លារទៅ៣០ដុល្លារ៕

ចំពោះការនាំម៉ូតូចេញនេះមិនដឹងថា សមត្ថកិច្ចឈរជើងតាមដងផ្លូវបានដឹងឬយ៉ាងណាទេ។ ក៏ប៉ុន្តែពួកឈ្មួញរកស៊ីម៉ូតូគេចពន្ធទាំងនោះបានបង្ហើបទៀតថា ថៅកែម៉ូតូនេះគេរកស៊ីយូរឆ្នាំមកហើយមិនដែលសមត្ថកិច្ចណាហ៊ានចាប់ទេ ទំនងមានអាជ្ញាធរថ្នាក់ស្រុកខេត្តជាអ្នកនៅពីក្រោយទេីបបានជាគ្មានសមត្តកិច្ចណាមករំខាន។

ទាក់ទិនករណីខាងលើនេះដែរមន្ត្រីសាខាគយ និងរដ្ឋាករសំរោង ស្រុកចន្ទ្រាបានមានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងស្រុកអោយដឹងថា ពុំមានម៉ូតូដឹកតាមរថយន្តធុនធំនោះទេ ហើយស្នាក់ការនៅសំរោងគឺមន្ត្រីធ្វើទុកគ្រាន់ចុះទៅល្បាតម្តងម្កាលប៉ុណ្ណោះភាគច្រើនមន្ត្រីគយនៅប្រចាំការឯសាខាគយ និងរដ្ឋាករខេត្តស្វាយរៀងពោលចុះល្បាតម្តងៗ ហើយចង់ដឹងព័ត៌មានសួរទៅលោក វឌ្ឍនៈ មន្ត្រីគយខេត្តទៅsix ។

ទាក់ទិនការលោក សុខ ម៉ក មេប៉ុស្តិ៍ច្រកទ្វារព្រំដែនទ្វេភាគីសំរោងបានប្រាប់តាមទូរស័ព្ទថា សព្វថ្ងៃនៅតាមច្រកទ្វារព្រំដែនរបស់លោកប្រចាំការអត់មានការនាំម៉ូតូចូលទាំងឡាននោះទេ សូម្បីតែមួយគ្រឿង។លោកបានបន្តទៀតថា ច្រករបៀងនៅខាងត្បូងប៉ុស្តិ៍លោកនោះគឺមានផ្លូវតូចដែលរោងម៉ូតូឌុបចាំដឹកភ្លៀវ មកលេងមាន់ជល់និងលេងល្បែងនៅកាស៊ីណូតែប៉ុណ្ណោះ ហើយគ្មានការលួចនាំម៉ូតូចូលនោះដែរ។ លោកបានបន្តទៀតថា ការបង់លុយកាក់ក៏គ្មានដែរ៕ ប្រភពពីប្រជាពលរដ្ធបានអោយដឹងថាមិនថាយប់ឬថ្ងៃគេសង្កេតឃេីញជនជាតិវៀតណាមតែងតែជិះម៉ូតូសេរីទំនេីបចូលតាមច្រករបៀងក្នុងស្រុកចន្រ្ទាមិនដែលដាច់ឡេីយហេីយពេលជនជាតិវៀតណាមទាំងអស់ត្រឡប់ទៅវិញជិះម៉ូតូចាស់ៗឌុបគ្នាបីនាក់ត្រឡប់ទៅវិញរហូត។ពាក់ពន្ធ័និងការលេីកឡេីងរបស់ប្រជាពលរដ្ឌខាងលេីនេះខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡេីយពីលោកអភិបាលស្រុកចន្រ្ទានៅព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០១៩ដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល។ដោយឡែកភាគីខាងគយនិងរដ្ធាករខេត្តស្វាយរៀងមិនអាចទំនាក់ទំនងបាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close