បាតុករ អាវកាក់លឿងនៅបារាំង ប៉ះនឹងកន្សែងក្រហម គាំទ្ររដ្ឋាភិបាល

ក្រោយពេលក្រុមបាតុករអាវកាក់លឿងនៅបារំាង មិនមានសញ្ញាបញ្ជប់ ដោយបន្តធ្វើបាតុកម្មពីមួយសប្តាហ៍ទៅមួយសប្តាហ៍ទៀត ឈានចូលសប្តាហ៍ទី១១ហើយបង្ករឲ្យប៉ះពាល់ ដល់ការរស់នៅរបស់ពលរដ្ឋ បារាំង ។ ទាំងនោះហើយ បានជាពលរដ្ឋ ដែលគាំទ្ររដ្ឋាភិបាល បាននាំគ្នាដង្ហែរក្បួនបាតុកម្ម គាំទ្រ រដ្ឋាភិបាលវិញម្តង ដោយ ក្រុមបាតុករ បានយក កន្សែងក្រហម ធ្វើជា និមិត្តសញ្ញា ប្រឆាំង និងក្រុមអាវកាក់លឿង។

កាលពីថ្ងៃទី២៧ ខែមករា ពលរដ្ឋបារាំងរាប់សិបពាន់នាក់បាននាំគ្នាដង្ហែរក្បួនបាតុកម្ម «កន្សែងក្រហម»នៅទីក្រុងប៉ារីសប្រទេសបារាំង ដើម្បីប្រឆាំងទៅនឹងក្រុមបាតុករ «អាវកាក់លឿង»ដែលបានធ្វើបាតុកម្មរយៈពេល១១សប្តាហ៍កន្លងមក បង្ករឲ្យសង្គមធ្លាក់ក្នុងស្ថានភាព ច្របូកច្របល់និងសេដ្ឋកិច្ចជាតិធ្លាក់ចុះ។

កម្លាំងប៉ូលិសទីក្រុងប៉ារីសបានឲ្យដឹងថា មានមនុស្សប្រមាណជាង ១មឺននាក់នាំគ្នាដង្ហែរក្បួនបាតុកម្មនៅតាមដងផ្លូវ សំខាន់ៗ ដោយអ្នកចូលរួម បានប្រើប្រាស់កន្សែងក្រហមធ្វើជានិមិត្តសញ្ញា គាំទ្រប្រធានាធិបតី Emmanuel Macron និងកម្លាំងប៉ូលិសនៅក្នុងការ បំបែកហ្វូងបាតុករ បង្កអសន្តិសុខនៅក្នុងសង្គម។

សកម្មភាពធ្វើបាតុកម្ម«កន្សែងក្រហម»គាំទ្រ ប្រធានាធិបតី កើតឡើងក្រោយពេល មានក្រុមបាតុករអាវកាក់លឿង បន្តធ្វើបាតុកម្មកាលពីថ្ងៃទី២៦ខែមរាឈានចូលសប្តាហ៍ទី១១ហើយ ប្រឆាំងរដ្ឋាភិបាល ។

ការធ្វើបាតុកម្មប្រឆាំងរដ្ឋាភីបាលបារាំង ដូចជារាល់លើកពេលដំបូងធ្វើឡើងក្នុងសន្តិភាព ប៉ុន្តែក្រោយមក ក៏មានហឹង្សាកើតឡើង ។ កម្លាំងប៉ូលិសក៏បានឃាត់ខ្លួនបាតុករ២០០នាក់ ក្រោយពេលបង្ករហឹង្សា គប់ដុំថ្មទៅលើកម្លាំងសន្តិសុខ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close