បណ្ដេញជនជាតិចិនចំនួន ៦៩នាក់/ស្រី១៦នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយសមត្ថកិច្ចមកពីប្រទេសចិន ធ្វើការបណ្ដេញជនជាតិចិនចំនួន ៦៩នាក់/ស្រី១៦នាក់ តាមប្រកាសរបស់ក្រសួងមហាផ្ទៃ។

ជនជាតិចិនទាំង៦៩នាក់នេះ ត្រូវបានបង្ក្រាប ដោយសមត្ថកិច្ចនាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ នៅក្រុងបាវិត ខេត្តស្វាយរៀង ពាក់ព័ន្ធករណីក្លែងបន្លំ តាមប្រព័ន្ធទូរគមនាគមន៍ នៅប្រទេសចិន។ ការបណ្ដេញជនជាតិចិនខាងលើ សមត្ថកិច្ចប្រទេសចិនចំនួន ១៥០នាក់ និងយន្តហោះពិសេសចំនួន ២គ្រឿងមកទទួលយកនៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close