ឯកឧត្តមឃួង ស្រេង អភិបាលនៃគណះអភិបាលរាជធានីភ្នំពេញទទួលជួបសម្តែងការគួរសមជាមួយបណ្ឌិតរ៉ូប៊េីត ហ្គាសៀ អភិបាលក្រុងឡុងបុិចរដ្ឋកាលីហ្វរញ៉ាសហរដ្ឋអាមេរិក៕

នាព្រឹកថ្ងៃចន្ទ ០៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានទទួលជួបសម្ដែងការគួរសមជាមួយលោកបណ្ឌិត រ៉ូប៊ើត ហ្គាសៀ ( Dr. Robert GARCIA ) អភិបាលក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ានៃសហរដ្ឋអាមេរិក និងលោកស្រី ប៊ូននី ឡូវិនថាល ( Mrs.Bonnie Lowenthal ) ដើម្បីពិភាក្សាការងារ និងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការចងសម្ព័ន្ធមេត្រីភាពរវាងទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វរញ៉ា នៃសហរដ្ឋអាមេរិក និងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបង្កើនទំនាក់ទំនងវប្បធម៍ និងការអបរំ ក៏ដូចជាវិស័យសេដ្ឋកិច្ច និងចំណងមិត្តភាព រវាងប្រជាជននៃទីក្រុងទាំងពីរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close