អាមេរិក​ផលិត​នាវាផ្ទុកយន្តហោះ​ពីរ​គ្រឿង​ ​មានតម្លៃ​ជាង២៤ពាន់​លាន​ដុល្លារ​

​ក្រោយពេល​ដែល​ប្រទេស​មួយចំនួន​នៅ​លើ​ពិភពលោក​ ​បង្កើន​ការផលិត​នាវាផ្ទុកយន្តហោះ​ ​ដើម្បី​ពង្រឹង​សម្ថ​ភាព​ទាហានជើងទឹក​ក្នុង​នោះ​មាន​ប្រទេស​ចិន​ជាដើម​ ​។​ ​នៅពេល​នេះ​ ​អាមេរិក​បានសម្រេច​ចំណាយ​ប្រាក់​ ​មួយចំនួន​ធំ​ដើម្បី​ផលិត​នាវាផ្ទុកយន្តហោះ​ពីរ​គ្រឿង​បន្ថែម​ទៀត​ប្រភេទ​ ​Ford​ ​ដើម្បី​ជំនួស​នាវាផ្ទុកយន្តហោះ​ប្រភេទ​ ​Nimitz​ ​ដែល​មាន​អាយុកាល​យូរឆ្នាំ​របស់​ទាហានជើងទឹក​អាមេរិក​។​

​ក្រោយ​រយៈពេល​ជាច្រើន​ខែ​ពិភាក្សា​ ​នៅទីបំផុត​ ​ទាហានជើងទឹក​អាមេរិក​បាន​ចុះ​កិច្ច​ព្រមព្រៀង​ទិញ​ ​នាវាផ្ទុកយន្តហោះ​ពីរ​គ្រឿង​ ​មានតម្លៃ​ជិត១៥ពាន់​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង​ ​។​ ​នាវាផ្ទុកយន្តហោះ​ខាងលើ​ ​ផលិត​ឡើង​ដោយក្រុម​ហ៊ុន​ ​អាមេរិក​ ​Huntington​ ​Ingalls​ ​។​

​នាវាផ្ទុកយន្តហោះ​យក្ស​ ​ដែ​មាន​ចំណុះ១សែន​តោន​នេះ​ ​នឹង​ផលិត​រួចរាល់​នៅ​ខែកុម្ភៈ​ឆ្នាំ២០៣៤​ ​។​ ​ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​ ​បាន​លើកឡើង​ថា​ ​នាវាផ្ទុកយន្តហោះ​ខាងលើ​ ​អាច​ផលិត​រួចរាល់​មុនពេលកំណត់​ ​។​ ​នាវាផ្ទុកយន្តហោះ​ទីមួយ​ដាក់ឈ្មោះ​ថា​ ​USS​ ​Enterprise​ ​និង​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យកម្លាំង​ទាហានជើងទឹក​នៅ​ឆ្នាំ២០២៧​។​នាវាផ្ទុកយន្តហោះ​ទីពីរ​ ​មានឈ្មោះ​ថា​ ​CVN​-​81​ ​នឹង​ត្រូវ​ប្រ​គល​ឲ្យ​ទាហានជើងទឹក​នៅ​ខែកញ្ញា​ឆ្នាំ២០៣២​។​ប្រាក​ចំណាយ​សរុប​សម្រាប់​នាវាផ្ទុកយន្តហោះ​ទាំងពីរ​ខាងលើ​ ​មាន​រហូតដល់​ជាង២៤ពាន់​លាន​ដុល្លារ​ ​អាមេរិក​ ​។​ ​

​បច្ចុប្បន្ន​ទាហានជើងទឹក​អា​រិក​គឺជា​ស្តេច​នៃ​មហាសមុទ្រ​ ​ពិភពលោក​ ​ដោយ​អាមេរិក​មាន​នាវាផ្ទុកយន្តហោះ​ជាង១០គ្រឿង​។​ ​នាវាផ្ទុកយន្តហោះ​និ​មួយ​ៗ​គឺ​ចា​ ​ទីតាំង​យោធា​ដ៏​សំខាន់​របស់​អាមេរិក​ ​ដោយ​បាន​ផ្ទុក​អាវុធ​ ​និង​យន្តហោះ​ចម្បាំង​ ​រាប់​សិប​គ្រឿង​ ​។​ការ​បង្កើន​ទិញ​នាវាផ្ទុកយន្តហោះ​បន្ថែម​ក្រោយពេល​ដែល​ ​ប្រទេស​មួយចំនួន​បាន​បង្កើន​ ​ការផលិត​នាវាផ្ទុកយន្តហោះ​ ​ដើម្បី​គ្រប់គ្រង​ដែនសមុទ្រ​ ​ដែល​ជា​គូ​រប្រ​ជេ​ងរ​បស់​អាមេរិក​ក្នុង​ពេល​អ​នា​គត់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close