ក្រោយរយៈពេល៣០ឆ្នាំអនុវត្ត ទីបំផុត លោកត្រាំក៏បានដកអាមេរិកចេញពីសន្ធីសញ្ញា INF សន្ធិសញ្ញា អាវុធនុយក្លេអ៊ែរ

កម្រិត មធ្យម INF ដែលអាមេរិកបានចុះហត្ថេលខា ជាមួយរុស្ស៊ីកាលពី ជាង៣០ឆ្នាំមុន នៅទីបំផុត ក៏បានរលាយនៅក្នុងដៃប្រធានាធិបតីដូណាលត្រាំ ។ ចាប់ពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០១៩នេះទៅ អាមេរិក មិនជាប់ពាក់ព័ន្ធនិងសន្ធិញ្ញានោះទៀតឡើយ។

កាលពីដើមខែកុម្ភៈកន្លងមកអាមេរិកបានប្រកាសជាផ្លូវការដកខ្លួនចេញពីសន្ធិសញ្ញាអាវុធ នុយក្លេអ៊ែរកម្រិតមធ្យម«The Intermediate-Range Nuclear Forces Treaty (INF) »ដែលបានចុះហត្ថលេខាជាមួយរុស្ស៊ី កាលពីសម័យសង្គ្រាមត្រជាក់ ។
សារព័ត៌មាន AFP បានផ្សាយថា នៅក្នុងសេចក្តីប្រកាសរបស់អាមេរិកដែលផ្តល់ពេល ៦០ថ្ងៃ នោះបានផុតទៅហើយ ។អាមេរិកបានចោទប្រកាន់ទៅលើរុស្ស៊ី ថា មិនបានដោះស្រាយរាល់ក្តីកង្វល់របស់អាមេរិកស្តីពីអាវុធ មីស៊ីលបរមាណូរយៈចម្ងាយមធ្យម ជាការបំពានដល់សន្ធិសញ្ញា INF ។
នៅពេលនេះលោកត្រាំបានប្រកាសថា ចាប់តាំងពីថ្ងៃទី២ខែកុម្ភះនេះអាមេរិក មិនមិនមានកតព្វកិច្ចកក្នុងការ អនុវតន៍តាមសន្ធិសញ្ញាINF ទៀតឡើយ។
សារព័ត៌មានរុស្ស៊ី Sputnik របស់រុស្ស៊ីបានផ្សាយថា រដ្ឋមន្រ្តីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានប្រកាសនាថ្ងៃ១ខែកុម្ភៈថា សហរដ្ឋអាមេរិកនឹងបញ្ឈប់រាល់កាតព្វកិច្ចរបស់ខ្លួនដែលមានចែងនៅក្នុងសន្ធិសញ្ញា (INF) ចាប់ពីថ្ងៃទី០២ ខែកុម្ភៈ តទៅ។ លោក ប៉ុមប៉េអូ បានព្រមានទៀតថាសន្ធិសញ្ញា INF នឹងត្រូវរំលាយចោលទាំងស្រុងតែម្តង ប្រសិនបើរុស្ស៊ីមិនអាចបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិក ជុំវិញបញ្ហាល្មើសនឹងសន្ធិសញ្ញានេះ ពោលគឺទីក្រុងវ៉ាស៊ីនតោនទំនងជាចង់ឲ្យទីក្រុងម៉ូស្គូកម្ទេចចោលរាល់គ្រាប់មីស៊ីល 9M729 និងបរិក្ខាពាក់ព័ន្ធដទៃទៀតដែលរងការចោទប្រកាន់ថាបានរំលោភលើសន្ធិសញ្ញា INF។
គួរជម្រាបថា បើតាម លោករដ្ឋមន្រ្តីការបរទេសអាមេរិក ទីក្រុងម៉ូស្គូមានរយៈពេល០៦ខែ ដើម្បីព្យាយាមស្រោចស្រង់សន្ធិសញ្ញា INF ឡើងវិញ ខណៈទីក្រុងវ៉ាស៊ីនតោនត្រូវចំណាយពេលកន្លះឆ្នាំ ឆ្លងកាត់នីតិវីធីនៃការដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរនេះទាំងស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close