អាមេរិកផលិតនាវាផ្ទុកយន្តហោះពីរគ្រឿង មានតម្លៃជាង២៤ពាន់លានដុល្លារ ក្រោយពេលដែលប្រទេសមួយចំនួននៅលើ

ពិភពលោក បង្កើនការផលិតនាវាផ្ទុកយន្តហោះ ដើម្បីពង្រឹងសម្ថភាពទាហានជើងទឹកក្នុងនោះមានប្រទេសចិនជាដើម ។ នៅពេលនេះ អាមេរិកបានសម្រេចចំណាយប្រាក់ មួយចំនួនធំដើម្បីផលិតនាវាផ្ទុកយន្តហោះពីរគ្រឿងបន្ថែមទៀតប្រភេទ Ford ដើម្បីជំនួសនាវាផ្ទុកយន្តហោះប្រភេទ Nimitz ដែលមានអាយុកាលយូរឆ្នាំរបស់ទាហានជើងទឹកអាមេរិក។ ក្រោយរយៈពេលជាច្រើនខែពិភាក្សា នៅទីបំផុត ទាហានជើងទឹកអាមេរិកបានចុះកិច្ចព្រមព្រៀងទិញ នាវាផ្ទុកយន្តហោះពីរគ្រឿង មានតម្លៃជិត១៥ពាន់លានដុល្លារក្នុងមួយគ្រឿង ។ នាវាផ្ទុកយន្តហោះខាងលើ ផលិតឡើងដោយក្រុមហ៊ុន អាមេរិក Huntington Ingalls ។

នាវាផ្ទុកយន្តហោះយក្ស ដែមានចំណុះ១សែនតោននេះ នឹងផលិតរួចរាល់នៅខែកុម្ភៈឆ្នាំ២០៣៤ ។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បានលើកឡើងថា នាវាផ្ទុកយន្តហោះខាងលើ អាចផលិតរួចរាល់មុនពេលកំណត់ ។ នាវាផ្ទុកយន្តហោះទីមួយដាក់ឈ្មោះថា USS Enterprise និងត្រូវបានប្រគល់ទៅឲ្យកម្លាំងទាហានជើងទឹកនៅឆ្នាំ២០២៧។នាវាផ្ទុកយន្តហោះទីពីរ មានឈ្មោះថា CVN-81 នឹងត្រូវប្រគលឲ្យទាហានជើងទឹកនៅខែកញ្ញាឆ្នាំ២០៣២។ប្រាកចំណាយសរុបសម្រាប់នាវាផ្ទុកយន្តហោះទាំងពីរខាងលើ មានរហូតដល់ជាង២៤ពាន់លានដុល្លារ អាមេរិក ។ បច្ចុប្បន្នទាហានជើងទឹកអារិកគឺជាស្តេចនៃមហាសមុទ្រ ពិភពលោក ដោយអាមេរិកមាននាវាផ្ទុកយន្តហោះជាង១០គ្រឿង។ នាវាផ្ទុកយន្តហោះនិមួយៗគឺចា ទីតាំងយោធាដ៏សំខាន់របស់អាមេរិក ដោយបានផ្ទុកអាវុធ និងយន្តហោះចម្បាំង រាប់សិបគ្រឿង ។ការបង្កើនទិញនាវាផ្ទុកយន្តហោះបន្ថែមក្រោយពេលដែល ប្រទេសមួយចំនួនបានបង្កើន ការផលិតនាវាផ្ទុកយន្តហោះ ដើម្បីគ្រប់គ្រងដែនសមុទ្រ ដែលជាគូរប្រជេងរបស់អាមេរិកក្នុងពេលអនាគត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close