មុនខែមេសា​ឆ្នាំ​២០១៩ខាងមុខនេះ​ នឹងដាក់​ អោយដំណេីរការស្ពានជ្រោយ​ចង្វារទី១ឡេីង​វិញ

ភ្នំពេញ​ ៖​ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ឬហៅថា​ស្ពានជ្រោយ​ចង្វារទី១ ដែលបានសាងសង់ប្រមាណ​៩៣ភាគរយហេីយនោះ​ តាមគម្រោង​ ស្តារឡើងវិញ​ ដែល​ជាហិរញ្ញប្បទានឥតសំណង​របស់រដ្ឋាភិ​បាលជប៉ុន នឹងត្រូវ​ដាក់អោយប្រេី​ ប្រាស់ឡេីងវិញ​ នៅមុន​បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ​នេះហើយ​ ។

មន្ត្រី​ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា​ ស្ពានជ្រោយចង្វារចាស់ នឹងដាក់ឲ្យប្រើប្រាស់មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ​នេះហើយ​ក្រោយ​ ពេលជួសជុលសាងសង់៩៣ភាគរយ​ ពោលគឺ​ លឿនជាងការគ្រោងទុក។​

មន្ត្រី​ថា​នេះជាគម្រោង​ស្តារ​ឡើងវិញ​ ប្រេីហិរញ្ញប្បទានឥតសំណង​របស់រដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។

មន្ត្រី​បញ្ជាក់​ថា​ “គម្រោងនេះបានចាប់ផ្តើមការជួសជុលសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

គិតត្រឹមដើមឆ្នាំ២០១៩ នេះ គម្រោងនេះសម្រេចបាន៩៣ ភាគរយ លឿនជាងការគ្រោងទុក១៤ ភាគរយ។ មន្ត្រី​បញ្ជាក់​បន្ថែម​ថា​ ផ្អែកលើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេស​ទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារការអនុវត្តគម្រោងនេះលឿនជាងការគ្រោងទុក ស្ពាននេះនឹងបើកឲ្យធ្វើចរាចរណ៍បណ្តោះអាសន្ននៅពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close