សង្ស័យ​ស្រវឹង​ ​បើក​រ៉ឺម៉ក​ធ្លាក់​លូ​បត់​ក​ស្លាប់​

​បុរស​ជា​អ្នក​បើក​រ៉ឺម៉ក​ដឹក​អ្នកទេសចរ​ម្នាក់​ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​ដោយ​បោក​ក្បាល​បត់​កជា​មួយ​រ៉ឺម៉ក​របស់​ខ្លួន​នៅក្នុង​លូ​ ​តាម​បណ្តោយ​ផ្លូវ​កូរ៉េ​ទៅ​ផ្សារចាស់​ ​ស្ថិត​ក្នុង​ភូមិ​ត្រពាំង​សេះ​ ​សង្កាត់​គោកចក​ ​ក្រុង​សៀមរាប​ ​កាលពី​វេលា​ម៉ោង​ប្រមាណ១១យប់​ ​ថ្ងៃទី២​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​។​

​ជនរងគ្រោះ​ត្រូវ​គេ​បញ្ជាក់​ថា​ ​មានឈ្មោះ​ ​កែវ​ ​ស៊ាង​អ៊ី​ម​ ​ភេទប្រុស​ ​អាយុ៣៨ឆ្នាំ​ ​មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ​។

​ករណីនេះ​ ​ត្រូវ​គេ​សន្និដ្ឋាន​ថា​ ​ជនរងគ្រោះ​អាច​ស្រវឹង​ ​បន្ទាប់មក​ក៏​បើ​ក​រ៉ឺ​ម៉ូតូ​របស់​ខ្លួន​ធ្លាក់​ផ្លូវចូល​ទៅ​ក្នុង​លូ​ ​រួច​បោក​ក្បាល​ ​និង​បត់​ក​ស្លាប់​តែម្តង​។​

​ក្រោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​ ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close