ព័ត៌មានជាតិ

ក្មួយចំនួន​៣០នាក់​ ដែលជាកូនចៅកម្មករប្រមូលសំរាម​ នៅទីលានចាក់សំរាម​ អូរឧកញ៉ាហេង​ និងមានឡានដឹកទៅសាលារៀន​ ដែលឧបត្ថម្ពដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា

យោងសេចក្តីណែ​នាំដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នាព្រឹកថ្ងៃទី​ ៣.២.២០១៩​ ឯ.ឧ​ យន្ត​ មីន​ អភិបាលខេត្តព្រះសីហនុ​ និងជាប្រធានកិត្តិយស​ សាខាកាកបាទក្រហមខេត្តព្រះសីហនុ​ បាននាំយកអំណោយ​ជាគ្រឿង​ ឧបភោគ​ បរិភោគ​ មានៈ​ អង្ករ១បាវ​ មី១កេះ​ ត្រីខ១០កំប៉ុង​ ស្កសរ​ ០.៥​ គីឡូក្រាម​ សណ្តែកខៀវ​ មុង១​ ភួយ​ ១​ កន្ទេល១​ និងថវិកាមួយចំនួន​ ទៅចែកជូនប្រជាពលរដ្ឋ​ ដែលជាកម្មករប្រមូលសំរាម​ ចំនួន​ ៥៨គ្រួសារ​ ស្មេីនឹង​ ១៧០នាក់​ ​ ។

បញ្ហាចំពោះមុខមួយទៀត​ គឺក្មួយៗ​ ដែលជាកូនកម្មករចំនួន​ ៣០នាក់​ ត្រូវការមធ្យោបាយទៅកាន់សាលារៀន​ ។ មេីលឃេីញពូការលំបាកនេះ​ ឯ.ឧ​ យន្ត​ មីន​ បានសម្រេចភា្លមៗថា​ នឹងផ្តល់ឡានមួយគ្រឿង​ សម្រាប់ដឹកក្មួយៗបានទៅសាលារៀន​ ។ ដោយឡែក​ លោកមេឃុំអូរឧកញ៉ាហេង​ ធានាផ្តល់ប្រេង​ សម្រាប់ចាក់រថយន្តដឹកក្មួយៗផងដែរ​ ។ ជាមួយនេះផងដែរ​ ឯ.ឧ​ យន្ត មីន អភិបាលខេត្តបានផ្តាំផ្ញេី​ និងណែនាំដល់បងប្អូនកម្មករទាំងអស់​ អោយចេះថែរក្សាសុខភាព​ គ្រប់ពេលវេលា៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close