អន្តរជាតិ

គោលដៅបន្ទាប់របស់អាមេរិក គឺសំដៅទៅលើក្រុមហ៊ុន បច្ចេកវិទ្យា ZTE corp របស់ចិន

មហាអំណាចទីមួយរបស់អាមេរិកកាន់តែបារម្ភទៅលើបច្ចេកវិទ្យា រីកចម្រើន របស់ចិន ដោយបាន ព្យាយាម កម្ចាត់ ប្រព័ន្ធបចេ្ចកវិទ្យារបស់ចិន ចេញពីទឹកដីអាមេរិក និងបណ្តាប្រទេសជាមិត្ត ។

បន្ទាប់ពីHuawei ស្ថិតនៅក្នុងបញ្ជីខ្មៅរបស់អាមេរិក នៅពេលនេះនេះមាបក្រុមហ៊ុនចិនមួយទៀត ZTE corp ស្ថិតនៅក្នុងគោលដៅរបស់អាមេរិកផងដែរ។ តំណាងរាស្ត្រអាមេរិក មួយក្រុម កាលពីថ្ងៃទី៥ខែកុម្ភៈ បានស្នើឲ្យដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ZTE corp ប្រសិនបើក្រុមហ៊ុនទូរគមនាគមន៍របស់ចិនមួយនេះមិនគោរពទៅតាមច្បាប់របស់អាមេរិក ។ ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានធ្វើឲ្យសមាជិកសភាអាមេរិកជាច្រើនរូប ខឹងសម្បាយ៉ាងខ្លាំងទាំងតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ និងគណបក្ស ប្រជាធិបតេយ្យ ដោយលោកត្រាំបានសម្រេចលុបចាប់ហាមប្រាមដល់ក្រុមហ៊ុនអាមេរិក លក់សម្ភារៈឲ្យទៅក្រុមហ៊ុនZTE របស់ចិនបន្តធ្វើសកម្មភាពអាជិវកម្ម។ ក្រុមហ៊ុនZTE corpបានបំពានកិច្ចព្រមព្រៀង ហើយត្រូវចាប់បានពេលដឹកជញ្ជូន ទំនិញដែលមានប្រភពនៅអាមេរិកទៅកាន់អីរ៉ង និងកូរ៉េខាងជើង ។ មន្ត្រីក្នុងក្រសួងពាណិជ្ជកម្មអាមេរិក បានប្រកាសឲ្យដឹងថា។ ក្រុមហ៊ុន ZTE corp ក៏បានទទួលកំហុស ហើយសុខចិត្ត ឲ្យពិនិយនៅឆ្នាំ២០១៨ ពីកំហុសខាងលើ។ តំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋលោក Marco Rubio , Susan Colins និង Jerry Moran រួមជាមួយតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ ដែលមានដូចជា Chris Van Hollen, Mark Warner, Elizabeth Warrenនិង Doug Jones បានគាំទ្រច្បាប់ដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន ។សកម្មភាពខាងលើកើតឡើងប៉ុន្មានថ្ងៃក្រោយពេលដែល មន្ត្រីជាន់ខ្ពស់អាមេរិកនិងចិនពិភាក្សាគ្នានៅទីក្រុងវ៉ាស៊ីនតោនដើម្បីស្វែងរកដំណោះស្រាយបញ្ជប់សង្គ្រាមស៊ីវិល។ សមាជិកសភាអាមេរិកជាច្រើនរូប បានចាត់ទុក ក្រុមហ៊ុន បច្ចេកវិទ្យារបស់ចិន ដូចជា ZTE និងHuawei ជាការគំរាមកំហែងយ៉ាងខ្លាំងដល់សន្តិសុខជាតិអាមេរិក ។ មន្ត្រីអាមេរិកយលឃើញថា ក្រុមហ៊ុនចិន ជួយដល់រដ្ឋាភិបាល ដើម្បីសើបការសម្ងាត់ពីអាមេរិក ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close