ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បន្តអញ្ជើញចុះត្រួតពិនិត្យទីតាំងត្រៀមធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៩

ខេត្តកំពត៖ នៅព្រឹកថ្ងៃពុធ ២កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបន្តអញ្ជើញចុះត្រួតពិនិត្យទីតាំងសម្រាប់ត្រៀមធ្វើសមយុទ្ធនាគមាសឆ្នាំ២០១៩ (កម្ពុជា-ចិន) នៅទីលានបាញ់គ្រាប់ពិតតេជោសែនជ័យ ជុំគិរី ស្ថិតនៅក្នុងខេត្តកំពតនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០ ព្រមទាំងឯកឧត្ដម ឧត្ដមសេនីយ៍ ជាតំណាងអង្គភាពចំណុះអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទជាច្រើនរូបទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close