ខ្យល់​កន្រ្តាក់​បំផ្លាញ​ឃ្លាំង​ស្តុក​ដំឡូងមី​ ​និង​ផ្ទះ​ប្រជាពលរដ្ឋ២០ខ្នង​នៅ​ស្រុក​កំរៀង​ ​កាលពី​រសៀល​ថ្ងៃម្សិលមិញ​

​កាលពី​រសៀល​ថ្ងៃទី១៧​ ​កុម្ភៈ​ ​ម្សិលមិញ​ ​មាន​បាតុភូត​ខ្យល់​កន្ត្រាក់​លាយឡំ​ជាមួយ​ភ្លៀង​ធ្លាក់​ ​បាន​វាយប្រហារ​ទៅលើ​ភូមិសាស្ត្រ​ឃុំ​តា​ក្រី​ ​នៃ​ស្រុក​កំរៀង​ ​ខេត្តបាត់ដំបង​ ​បណ្តាល​ឲ្យ​ឃ្លាំង​ស្តុក​ដំឡូងមី​ ​និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន២០ខ្នង​ ​រង​ការខូចខាត​យ៉ាងដំណំ​។

​យោង​តាម​អាជ្ញាធរ​មូលដ្ឋាន​ឲ្យដឹង​ថា​ ​ខ្យល់​កន្រ្តាក់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រមាណ៣រសៀល​ ​ថ្ងៃទី១៧​ ​ខែកុម្ភៈ​ ​ដោយ​បំផ្លាញ​ឃ្លាំង​ទិញ​ដំឡូងមី​មួយ​ខ្នង​ដែល​មាន​ទទឹង៣០ម៉ែត្រ​ ​បណ្តោយ៦០ម៉ែត្រ​ ​ខូចខាត​ទាំងស្រុង​។​

​ជាមួយគ្នា​នេះ​ផ្ទះ​ប្រជាពលរដ្ឋ៥ខ្នង​ដួល​រលំ​ទាំងស្រុង​ ​និង១៥ខ្នង​ទៀត​រប៉ើក​ដំបូល​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close