សេដ្ឋកិច្ច

តម្លៃ​ប្រេង​លក់រាយ​នៅ​កម្ពុជា​ឡើង៥០រៀល​វិញ​ ​សម្រាប់​សប្តាហ៍​នេះ​

​យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ពាណិជ្ជកម្ម​ ​ស្តី​ពី​ការកំណត់​តម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​ចាប់ពី​ថ្ងៃទី១៦​ ​ដល់​ថ្ងៃទី២៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​បាន​បង្ហាញថា​ ​តម្លៃ​ប្រេង​បាន​ហក់​ឡើង៥០រៀល​វិញ​ ​បើ​ធៀប​ទៅ​នឹង​តម្លៃ​ដែល​កំណត់​ពី​ថ្ងៃទី១​ ​ដល់​ថ្ងៃទី១៥​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​។​

​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹង​ថា​ ​ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ​ ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​ពី​ថ្ងៃទី១៦​ ​ដល់​ថ្ងៃទី២៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នឹង​ត្រូវលក់​ ​៣៥៦០រៀល​ក្នុង​មួយ​លីត្រ​ ​សម្រាប់​ប្រេងសាំង​ធម្មតា​ ​EA92​ ​និង​ ​៣៦១៣រៀល​ក្នុង​មួយ​លីត្រ​សម្រាប់​ប្រេងម៉ាស៊ូត​។​ ​តែ​ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​របស់​ប្រជាជន​ ​និង​ដោយមាន​ការ​រួមចំណែក​ពី​ក្រុមហ៊ុន​ចែកចាយ​ប្រេង​នៅ​កម្ពុជា​ ​សម្តេច​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​បានសម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​ចំនួន៤សេន​ដុល្លារ​ក្នុង​មួយ​លីត្រ​។

​ដូច្នេះ​ ​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​សម្រាប់​អនុវត្ត​ចាប់ពី​ថ្ងៃទី១៦​ ​ដល់​ថ្ងៃទី២៨​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​ ​នឹង​ចុះ​មក​ ​៣៤០០ក្នុង​មួយ​លីត្រ​ ​សម្រាប់​ប្រេងសាំង​ធម្មតា​ ​និង​ ​៣៤៥០រៀល​ក្នុង​មួយ​លីត្រ​ ​សម្រាប់​ប្រេងម៉ាស៊ូត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close