សន្តិសុខសង្គម

បុរស​ជនជាតិ​អូទ្រីស​ម្នាក់​ដេក​ស្លាប់​ ​សង្ស័យ​សម្ពាធ​ឈាម​ឡើង​ខ្លាំង​

​បុរស​ជា​ជនជាតិ​អូទ្រីស​ម្នាក់​បាន​ដេក​ស្លាប់​នៅក្នុង​ផ្ទះ​មួយ​កន្លែង​ស្ថិតនៅ​ក្នុង​ភូមិ​សាលាកំរើក​ ​សង្កាត់​សាលាកំរើក​ ​ក្រុង​សៀមរាប​ ​កាលពី​ព្រលប់​ថ្ងៃទី១៩​ ​ខែកុម្ភៈ​ ​ម្សិលមិញ​ ​ដែលតា​មកា​រស​ន្និ​ដ្ឋាន​ថា​ ​ដោយសារ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

​តាម​របាយ​កា​ណ៍​សមត្ថកិច្ច​ឲ្យដឹង​ថា​ ​ជនបរទេស​រូប​នោះ​ឈ្មោះ​ ​OBILTSCHNIG​ ​FRANZ​ ​ភេទប្រុស​ ​អាយុ​ ​69​ ​ឆ្នាំ​ ​មុខរបរ​ភ្ញៀវ​ទេសចរ​ ​កាន់​លិខិតឆ្លងដែន​លេខ​ ​U​ ​3336781​ ​ផុតកំណត់​ថ្ងៃទី​ ​04​-​10​-​2028​ ​តាម​ច្រក​ព្រលា​នយន្​ត​ហោះ​ខេត្តសៀមរាប​ ​កាលពី​ថ្ងៃទី​ ​12​-​02​-​2019​ ​ហេីយ​បាន​មក​ស្នាក់នៅ​ផ្ទះ​អ្នក​ស្គាល់គ្នា​ ​ឈ្មោះ​ ​ហាន់​ ​ងុិ​ក​ ​ភេទ​ ​ប្រុស​ ​អាយុ​ ​47​ ​ឆ្នាំ​ ​ជនជាតិ​ ​ខ្មែរ​ ​មុខរបរ​ ​មគ្គុទ្ទេសក៍​ ​។​ ​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​ជនបរទេស​រូប​នេះ​ស្លាប់​ ​តាម​ការ​សន្និដ្ឋាន​របស់​ជំនាញ​កោសល្យវិច័យ​ថា​ ​ជនបរទេស​រូប​នេះ​ស្លាប់​ដោយសារ​សម្ពាធ​ឈាម​ឡេី​ងយ៉ាង​កំ​ហុក​ ​បណ្តាល​អោយ​ដាច់​សសៃ​ឈាម​ក្នុង​ខួរក្បាល​ស្លាប់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close