ព័ត៌មានជាតិ

ផ្ទុះ​រឿង​ល្បី​ពេញ​បណ្តាញ​សង្គម​ ​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​ ​ឲ្យថ្លៃ​ទឹកដោះ​ទៅ​ខាង​កូនក្រមុំ​ចំនួន​ ​១០មុឺ​នដុល្លារ​ ​និង​ឡាន​ឡិច​សុីស៥៧០មួយ​គ្រឿង​ទៀត​ ​

​ឧត្តមសេនីយ៍​ត្រី​ ​ស្រេង​ ​សុខា​ ​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​ ​កំពុង​ធ្វើឲ្យ​មហាជន​ងើយ​ឆ្ងល់​ ​ក្នុង​បណ្តាញ​សង្គម​ ​គ្រាន់តែ​ដណ្តឹង​ប្រពន្ធ​រៀបការ​ ​ឲ្យថ្លៃ​ទឹកដោះ​ទៅ​ខាង​កូនក្រមុំ​នូវ​ទឹកប្រាក់​ចំនួន​ ​១០មុឺ​នដុល្លារ​ ​និង​ឡាន​ឡិច​សុីស៥៧០​ ​មួយ​គ្រឿង​ទៀត​។​

ភាព​សំញែង​នៃ​ទ្រព្យសម្បត្តិ​ស្តុក​ស្ត​ម​ធ្វើ​លោកស្នងការ​រង​ខេត្តកណ្តាល​ល្បី​ពេញប្រទេស​ ​នៃ​គូជីវិត​ទី៤​ ​ដោយ​ចំណាយ​លុយ​រាប់​មឺុ​នដុល្លារ​ ​និង​ឡាន​ទំនើប​ ​ធ្វើ​មហាជន​ឆ្ងល់​ថា​ប្រាក់ខែ​បៀវត្ស​របស់​រដ្ឋ​ខ្ទង់​ជាង១លាន​រៀល​ប៉ុណ្ណោះ​?​

​ករណីនេះ​ ​ក៏​ក្លាយទៅជា​កក្រើក​ផង​ដែរ​ ​មាន​អ្នក​សសើរ​ផង​ ​មាន​អ្ន​ករិៈ​គន់​ផង​ ​ដោយ​គេ​លើកឡើង​របៀប​សង្ស័យ​ថា​ ​លោកស្នងការ​រង​ខេត្តកណ្តាល​ ​កន្លងទៅ​បាន​ជាប់​ព័ន្ធ​និង​មុខរបរ​មិន​ប្រក្រតី​ ​លើ​អាជីវកម្ម​បើក​ផ្ទះសំណាក់​ ​បាន​ជួល​ឲ្យ​ក្រុម​ប្រើប្រាស់​ ​និង​ក្រុម​ជួញដូរ​គ្រឿងញៀន​ស្នាក់នៅ​ ​ជា​អំពើខុស​ឆ្គង​និង​ផ្លូវច្បាប់​ ​ប៉ុន្តែ​គាត់​នៅតែ​មាន​តួនាទី​បុណ្យស័ក្តិ​ ​ឈាន​ដល់​ប្រកបមុខរបរ​នេះ​ជោគជ័យ​។​ ​ដូច្នេះ​ត្រឹម​ភ្ជាប់ពាក្យ​ឲ្យថ្លៃ​ទឹកដោះ​ ​១០មុឺ​នដុល្លារ​ ​និង​ឡាន​ឡិច​សុីស៥៧០​ ​មួយ​គ្រឿង​ ​ដល់​ខាង​កូនក្រមុំ​ ​មិនជា​បញ្ហា​អី​ត្រូវ​ចោទ​ទេ​។​

ចំនួន​ទឹកប្រាក់​ដ៏​ច្រើន​នេះ​បាន​ក្លាយជា​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​ ​ខណៈ​អ្នកឯទៀត​អាច​ផ្តល់​លើស​ពីនេះ​ក៏​មាន​ ​គ្រាន់តែ​គេ​មិន​បង្ហាញ​អួតអាង​ចេញ​ជា​សាធារណៈ​។​ ​ដោយឡែក​លោក​ឧត្តមសេនីយ៍​ត្រី​ ​ស្រេង​ ​សុខា​ ​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​ ​គាត់​មិន​លាក់លៀម​រឿង​នេះ​ទើប​ ​កើត​ចេញ​នូវ​មតិ​សសើ​ ​មតិ​រិៈ​គន់​ទន្ទឹមគ្នា​ ​ជាមួយ​និង​ការ​បង្ហោះ​ពី​ករណី​ភ្ជាប់ពាក្យ​គាត់​ឲ្យថ្លៃ​ទឹកដោះ​ ​១០មុឺ​នដុល្លារ​ ​និង​ឡាន​ឡិច​សុីស៥៧០​ ​មួយ​គ្រឿង​ ​ដល់​ខាង​កូនក្រមុំ​ ​ល្បី​ព្រោងព្រាត​ ​រំលែក​ចែក​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ ​ហ្វេ​សប៊ុ​ក​។​

​ពិធី​ភ្ជាប់ពាក្យ​លោក​ឧត្តមសេនីយ៍​ត្រី​ ​ស្រេង​ ​សុខា​ ​ជាមួយ​កញ្ញា​ស្រស់​សោភា​ក្មេងខ្ចី​នេះ​ ​បាន​ធ្វើឡើង​នៅ​ផ្សារ​អ្នកលឿង​ ​(​ត្រើយ​ខាងកើត​)​ ​ខេត្តព្រៃវែង​ ​កាលពី​ព្រឹក​ថ្ងៃទី២៤​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩​។​ ​ពិធី​ភ្ជាប់ពាក្យ​លោក​ឧត្តមសេនីយ៍​ត្រី​ ​ស្រេង​ ​សុខា​ ​ស្នងការ​រង​នគរបាល​ខេត្តកណ្តាល​ ​បាន​ធ្វើឲ្យ​មហាជន​ ​និង​អ្នកជិតខាង​លាន់មាត់​ ​និង​មានការ​ភ្ញាក់​ផ្អើល​គ្រប់​ៗ​គ្នា​ថា​ ​លោកស្នងការ​រង​អី​ក៏​មានទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាងនេះ​ ​និង​រក​សុី​អី​ ​ឬក៏​មាន​កេរ្តិ៍​អាករ​ ​ពី​សាច់ញាតិ​ក្រុម​គ្រួសារ​ជា​សាច់ឈាម​អភិជន​.​?​

​ពាក់ព័ន្ធ​មហាជន​រិះគន់​ខាងលើ​ ​យើង​មិន​អាច​ទាក់ទង​សុំ​ការ​ពន្យល់​ពី​ ​លោក​ ​ស្រេង​ ​សុខា​ ​ស្នងការ​រង​ខេត្តកណ្តាល​ ​បានទេ​នៅ​ព្រឹក​ថ្ងៃទី២៥​ ​ខែ​កុម្ភះ​នេះ​៕​ ​យឺត​ ​ភា​រ៉ា​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close