ជើងហោះហើរ​ត្រង់​ពី​ម៉ានីល​ ​មក​ភ្នំពេញ​ ​នឹង​ជួយ​ជ​ម្រុ​ញកំ​ណើន​ទេសចរ​មក​កម្ពុជា​បន្ថែម​ទៀត​

​ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរ​ ​Philippines​ ​Airline​ ​បាន​ប្រកាស​ថា​ ​ខ្លួន​នឹង​បើក​ជើងហោះហើរ​ត្រង់​ពីទី​ក្រុង​ម៉ានីល​ ​មកកាន់​រាជធានី​ភ្នំពេញ​ ​នៅដើម​ខែមេសា​ខាងមុខ​ ​លោក​ ​ថោង​ ​ខុន​ ​រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ថ្លែង​ដោយ​រំពឹង​ថា​ ​ជើងហោះហើរ​ត្រង់នេះ​ ​នឹង​ជួយ​ជ​ម្រុ​ញកំ​ណើន​ទេសចរ​ពី​ហ្វីលីពីន​ ​និង​ប្រទេស​ទី៣ទៀត​ ​មកកាន់​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ច្រើន​។​

​លោក​ ​ថោង​ ​ខុន​ ​បាន​ថ្លែង​នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ ​Jaime​ ​J​.​ ​Bautista​ ​ប្រធាន​ក្រុមហ៊ុន​អាកាសចរ​ ​Philippines​ ​Airline​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​ម៉ានីល​-​ភ្នំពេញ​នេះ​ ​គឺជា​ប្រវត្តិសាស្ត្រ​លើកដំបូង​របស់​កម្ពុជា​ ​ពីព្រោះ​តាំងពី​ឆ្នាំ១៩៧០មក​ ​កម្ពុជា​មិនទាន់​មាន​ជើងហោះហើរ​ត្រង់ណា​មួយ​ ​ពី​ភ្នំពេញ​ទៅមក​ម៉ានីល​ឡើយ​ ​ប៉ុន្តែ​ដោយសារ​កម្ពុជា​បច្ចុប្បន្ន​មាន​សន្តិភាព​ ​ស្ថិរភាព​ ​និង​ការ​អភិវឌ្ឍ​ ​ទើប​ក្រុមហ៊ុន​អាកាសចរ​ ​Philippines​ ​Airline​ ​ក៏ដូចជា​ក្រុមហ៊ុន​អាកាសចរ​ក្រៅប្រទេស​ដទៃទៀត​ ​ពង្រីក​ការ​តភ្ជាប់​ជើងហោះហើរ​ត្រង់​បែបនេះ​។​ ​ម្យ៉ាងវិញទៀត​ ​កត្តា​ដែល​ជំរុញ​ឲ្យ​មានការ​ហោះហើរ​ត្រង់នេះ​ ​ក៏ដោយ​សារ​និន្ន​នា​ការ​របស់​ភ្ញៀវ​ទេសចរ​បច្ចុប្បន្ន​ផង​ដែរ​ ​ពោល​គឺ​ពួកគេ​និយម​ចូលចិត្ត​ការហោះហើរ​ត្រង់​ ​ងាយស្រួល​ ​និង​ប្រើ​ពេល​ខ្លី​ឆាប់​ដល់​គោលដៅ​។​

​គួរ​ជំរាប​ដែរ​ថា​ ​បច្ចុប្បន្ន​ក្រុមហ៊ុន​អាកាសចរ​មួយ​របស់​ហ្វីលីពីន​ ​ក៏បាន​ហោះហើរ​ត្រង់​ពីទី​ក្រុង​សេ​ប៊ូ​ ​(​ទីក្រុង​មួយ​នៅ​លើ​កោះ​សេ​ប៊ូ​ ​នៃ​ប្រទេស​ហ្វីលីពីន​)​ ​មក​ក្រុង​សៀមរាប​ផង​ដែរ​ ​ដោយ​ក្នុង​មួយ​សប្ដាហ៍​ហោះហើរ​បាន​ចំនួន៤ជើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close