តំណាង​ក្រុមហ៊ុន​ ​NIKE​ ​ថា​ ​ខ្លួន​កំពុង​ពង្រីក​ការ​បញ្ជាទិញ​បន្ថែម​ពីក​កម្ពុជា​

​តំណាង​ក្រុមហ៊ុន​ ​NIKE​ ​ពិភពលោក​ ​ដែល​ជា​អ្នកបញ្ជា​ទិញ​ដ៏​ធំ​លើ​ផលិតផល​សម្លៀកបំពាក់​ ​និង​ស្បែកជើង​នៅក្នុង​ប្រទេស​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ក្រុមហ៊ុន​កំពុង​ស្វែងរក​ការពង្រីក​ទីផ្សារ​បន្ថែម​នៅ​កម្ពុជា​ ​ក្រោយពី​មើលឃើញ​ថា​ ​វិស័យ​វាយភណ្ឌ​ក្នុង​ប្រទេស​កម្ពុជា​ ​មានការ​រីកចម្រើន​គួរឲ្យ​កត់សម្គាល់​។​

​ក្នុង​ជំនួប​ជាមួយ​រដ្ឋ​មន្រ្ដី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ ​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​លោក​ ​គ្រី​ស​ ​ហ៊ែ​លហ្សឺ​ ​(​Chris​ ​Helzer​)​ ​តំណាង​ ​និង​ជា​អនុប្រធាន​ ​ក្រុមហ៊ុន​ ​NIKE​ ​ទទួល​ ​បន្ទុក​ពាណិជ្ជកម្ម​សកល​ ​និង​កិច្ចការ​រដ្ឋាភិបាល​ ​បាន​បង្ហាញ​ពី​មោទនភាព​ ​ដែល​ក្រុមហ៊ុន​អាច​ ​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​បាន​ចំនួន​ ​៤៥០០០នាក់​ ​តាមរយៈ​ការ​បញ្ជាទិញ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ពី​រោងចក្រ​ជា​ដៃគូ​ ​ចំនួន៧​។​ ​លោក​បាន​បន្ដ​ថា​ ​បច្ចុប្បន្ន​ ​ក្រុមហ៊ុន​កំពុង​ ​ស្វែងរក​ឱកាស​ពង្រីក​នៅក្នុង​ប្រទេស​កម្ពុជា​បន្ថែម​ទៀត​ ​ដើម្បី​នាំ​ភាព​ជោគជ័យ​ជូន​ប្រជាជន​កម្ពុជា​។​

​គួរ​បញ្ជាក់​ថា​ ​សហរដ្ឋអាមេរិក​ ​និង​ ​អឺរ៉ុប​ ​គឺជា​ទីផ្សារ​នាំចេញ​ធំជាង​គេ​របស់​កម្ពុជា​ ​ក្នុង​ ​វិស័យ​វាយនភណ្ឌ​កាត់ដេរ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ ​ហើយ​ការនាំចេញ​ផលិតផល​កាត់​ ​ដេរ​ ​សម្លៀកបំពាក់​ ​និង​ស្បែកជើង​ក្នុងរយៈពេល៦​ ​ខែ​ឆ្នាំ២០១៨​ ​មាន​កំណើន​ប្រមាណ​ ​១១.១​ ​ភាគរយ​ ​ខ្ពស់​ជាង​ឆមាស​ទី១​ ​ឆ្នាំ២០១៧​ ​ដែល​មានត្រឹមតែ៧​ ​ភាគរយ​។​ ​នេះ​បើ​តាម​ ​របាយការណ៍​ ​ឆមាស​ទី​ ​១​ ​របស់​ធនាគារជាតិនៃកម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close