ទីតាំង​ក្រសួងសាធារណការ​និង​ដឹកជញ្ជូន​ជិត​វត្តភ្នំ​ ​នឹង​ផ្លាស់​ប្តូរ​ទៅកាន់​ទីតាំង​ថ្មី​តាម​បណ្តោយ​ផ្លូវ​ជា​សុ​ផា​រ៉ា​

​ទីតាំង​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​ដែល​បច្ចុប្បន្ន​កំពុង​ស្ថិតនៅ​ក្បែរ​រមណីយដ្ឋាន​វត្តភ្នំ​ ​គ្រោង​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ទៅកាន់​ទីតាំង​ថ្មី​ ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជា​សុ​ផា​រ៉ា​ ​ក្នុង​ខណ្ឌ​ឬស្សី​កែវ​ ​ដែល​កំពុង​ត្រៀម​ធ្វើការ​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជិត៤ហិ​ក​តា​។​

​យោង​តាម​លិខិត​មួយ​របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ ​ជំរាប​ជូន​មករ​ដ្ឋ​មន្រ្តី​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​រដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​អភិបាល​រាជធានី​ភ្នំពេញ​ ​កាលពី​ចុងឆ្នាំ២០១៨​ ​និង​ទើបត្រូវ​គេ​ចែក​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​ឲ្យដឹង​ថា​ ​អគារ​ទី​ស្តី​ការក្រ​សួង​សាធារណៈ​ការ​ ​និង​ដឹកជញ្ជូន​ថ្មី​ ​នឹង​ធ្វើឡើង​នៅ​លើ​ទីតាំង​ដី​អតីត​អគ្គនាយក​ដ្ឋាន​ដឹកជញ្ជូន​ ​ដែល​មានផ្ទៃ​ដី​ទំហំ​ ​៣,៩៦ហិ​ក​តា​ ​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ ​ជា​ ​សុ​ផា​រ៉ា​។​

​សម្រាប់​ប្រាក់​សាងសង់​ទី​ស្តី​ការក្រ​សួង​ថ្មីនេះ​ ​គឺ​បាន​មក​ពី​ការដោះដូរ​ដី​ទំហំ​ជាង១១ហិ​ក​តា​របស់ក្រ​សួង​ ​ដែល​ស្ថិតនៅ​តំបន់​អូ​ដឹម​ ​ជាមួយ​ក្រុមហ៊ុន​ ​ចៀន​ ​ឈឹង​ថៃ​ ​គ្រុប​។​

ដោយ​ជាគោល​ការណ៍​ ​សម្រាប់​ទីតាំង​ថ្មី​ ​ក្រុមហ៊ុន​នេះ​ ​នឹង​ជួយ​ធ្វើការ​សាងសង់​អគារ​រដ្ឋបាល​ចំនួន៣ខ្នង​ ​ដែល​មួយ​ខ្នង​មាន​កំពស់៩ជាន់​ ​និង២ខ្នង​ទៀត​ ​កំពស់៨ជាន់​,​ ​សាល​ប្រជុំ​ ​និង​បណ្ណាល័យ​មួយ​ខ្នង​,​ ​អគារ​ដាក់គ្រឿង​ចក្រ៥ខ្នង​,​ ​ធ្វើការ​ជួសជុល​អ​គារ​ចាស់​ៗ​ដែល​មានស្រាប់​ចំនួន៦ខ្នង​ ​និង​ទិញ​គ្រឿងចក្រ​សម្រាប់​ការងារ​ជួសជុល​ថែទាំ​ផ្លូវ​ ​ស្ពាន​ ​ជូន​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​។​

​ដោយឡែក​បន្ទាប់ពី​ការសាងសង់​ទី​ស្តី​ការក្រ​សួង​ថ្មី​រួចរាល់​ ​ទី​ស្តី​ការក្រ​សួង​ចាស់​នៅ​តាម​បណ្តោយ​ផ្លូវ​នរោត្តម​ ​ក្បែរ​វត្តភ្នំ​ ​នឹង​ត្រូវ​ប្រគល់​ជូន​ ​សម្តេច​តេជោ​នាយក​រដ្ឋមន្រ្តី​ ​ប្រើប្រាស់​។​

​សម្រាប់​តម្លៃ​នៃ​ការដោះដូរ​ទី​ស្តី​ការក្រ​សួង​សារ​ធារ​ណ​ការ​ ​និង​ដឹកជញ្ជូន​ថ្មីនេះ​ ​មិន​មានការ​បញ្ជាក់​ច្បាស់​នោះ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close