រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ​អនុញ្ញាតិ​ឲ្យ​លោក​ ​George​ ​Edgar​ ​ឯកអគ្គ​រាជទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ជម្រាបលា​និង​សម្តែង​ការគួរសម​

​នា​រសៀល​ ​ថ្ងៃទី១១​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​វេង​ ​សា​ខុន​ ​បាន​ទទួល​ជួប​ឯកឧត្តម​ ​George​ ​Edgar​ ​ឯកអគ្គ​រដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដើម្បី​ជម្រាបលា​បន្ទាប់ពី​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​នឹង​បញ្ចប់​បេសកកម្ម​ការទូត​នៅ​ព្រះរាជ​ជា​ណា​ចក្រ​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​

​នា​ឱកាស​នេះ​ ​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​សហការី​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ដែល​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ល្អ​ប្រសើរ​ដើម្បី​រួមគ្នា​អភិវឌ្ឍ​វិស័យ​កសិកម្ម​នា​ពេល​កន្លងមក​ ​ហើយ​ពេញចិត្ត​ចំពោះ​ពេលវេលា​ដ៏​មានតម្លៃ​ដែល​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​បាន​រួម​ដំណើរ​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ ​ក៏ដូចជា​ចុះទៅ​មូលដ្ឋាន​ដើម្បី​ពិនិត្យ​ ​តាមដាន​ ​និង​វាយតម្លៃ​លើ​ការ​អនុវត្ដ​និង​លទ្ធផល​គម្រោង​នានា​ដែល​បានការ​ឧបត្ថម្ភ​ ​គាំទ្រ​ពី​សហគមន៍​អឺរ៉ុប​។​ ​ទន្ទឹម​នឹង​នេះ​ ​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​ក៏​សោកស្ដាយ​ចំពោះ​ការសម្រេច​ចិត្ត​របស់​សហគមន៍​អឺរ៉ុប​ផង​ដែរ​ក្នុង​ការ​ដក​ការ​អនុគ្រោះ​ពន្ធ​លើ​អង្ករ​កម្ពុជា​ ​ដែល​ការសម្រេច​ចិត្ត​នេះ​គឺ​ដើម្បី​ជួយ​ដល់​កសិករ​នៅ​អឺរ៉ុប​បង្កើន​លទ្ធភាព​ក្នុង​ការប្រកួត​ប្រជែង​នៅក្នុង​ទីផ្សារ​អឺរ៉ុប​។​ ​

ក្នុងនាម​ឱ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ក្នុងនាម​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​តាមរយៈ​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​ ​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូនចំពោះ​សហគមន៍​អឺរ៉ុប​ដែល​បាន​ ​នឹង​បន្ត​ជួយ​គាំទ្រ​យ៉ាង​ល្អ​ប្រសើរ​ដល់​ដំណើរការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​លើ​គ្រប់​វិស័យ​ ​ជាពិសេស​លើ​អនុ​វិស័យ​ជលផល​ ​អនុ​វិស័យ​ព្រៃឈើ​ ​និង​ផលិតកម្ម​សត្វ​ ​និង​សុខភាព​សត្វ​ ​ដែល​សហគមន៍​អឺរ៉ុប​បាន​ផ្តល់​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ពេញលេញ​ជាមួយ​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ក្នុង​ការ​អភិវឌ្ឍ​អនុ​វិស័យ​ទាំងនេះ​ប្រកបដោយ​ចីរភាព​ ​បរិ​យា​ប័ន្​ន​ ​និង​និរន្តរភាព​។​ ​ឯកឧត្តម​រដ្ឋមន្ត្រី​សង្ឃឹម​ ​និង​ជឿជាក់​ថា​សហគមន៍​អឺរ៉ុប​នឹង​បន្ត​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​កាន់តែ​រីកចម្រើន​ថែម​មួយ​កម្រិត​ទៀត​ ​ដើម្បី​ឈាន​ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​ក្នុង​ការ​ប្រែក្លាយ​ប្រទេស​ទៅជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នា​ឆ្នាំ​ ​២០៣០​។​ ​

​សូម​បញ្ជាក់​ថា​ ​ពាក់ព័ន្ធ​និង​ការ​លើកឡើង​ខាងលើ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​អំ​ពី​អនុ​វ​ស័យ​ជលផល​ ​ថ្មី​ៗ​នេះ​សហគមន៍​អឺរ៉ុប​បាន​ឯកភាព​ក្នុង​ការ​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ ​៨៧លាន​អឺ​រ៉ូ​ដល់​ភាគី​កម្ពុជា​ ​សម្រាប់​អភិវឌ្ឍ​អនុ​វិស័យ​ជលផល​ដែល​គម្រោង​នេះ​មានឈ្មោះ​ថា​ ​CAPFISH​ ​-​ ​CAPTURE​ ​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​ជា​ផ្លូវការ​នា​ពេល​ឆាប់​ៗ​ខាងមុខនេះ​។​ ​ទន្ទឹម​នឹង​នេះ​ ​តាមរយៈ​ភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ​ ​AFD​ ​ក៏បាន​ជួយ​គាំទ្រ​ដល់​អនុ​វិស័យ​នេះ​ផង​ដែរ​ ​ដែល​មាន​ទឹកប្រាក់​ ​២៥លាន​អឺ​រ៉ូ​ ​សំដៅ​ដល់​ការ​អភិវឌ្ឍ​ ​និង​ជ​ម្រុ​ញ​វារីវប្បកម្ម​ទាំង​ទឹកសាប​ ​និង​សមុទ្រ​។​ ​

​កិច្ចប្រជុំ​នារ​សៀ​លនេះ​ ​បាន​ផ្តោត​ជា​សំខាន់​លើ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិ​ការ​ថែម​មួយ​កម្រិត​ទៀត​រវាង​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​និង​សហគមន៍​អឺរ៉ុប​លើ​ការ​អភិវឌ្ឍ​ ​និង​អភិរក្ស​អនុ​វិស័យ​ជលផល​ ​និង​អនុ​វិស័យ​ព្រៃឈើ​។​ ​ចំពោះ​អនុ​វិស័យ​ផលិតកម្ម​សត្វ​ ​និង​សុខភាព​សត្វ​ ​ភាគី​ទាំងពីរ​បាន​ឯកភាព​ក្នុង​ការ​រ​រៀបចំ​គម្រោង​ស្នើសុំ​ការ​គាំទ្រ​ទៅ​សហគមន៍​អឺរ៉ុប​ ​ដែល​គោលដៅ​ចំបង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​លើកកម្ពស់​ ​និង​ជ​ម្រុ​ញកា​របង្​កាត់ពូជ​សប្ប​និម្មិត​ពូជ​គោ​ដែល​កំពុង​មាន​សក្តា​នុ​ពល​លើ​ទីផ្សារ​ ​ហើយក៏​ជា​ប្រភព​ចំណូល​ដ៏​ខ្ពស់​សម្រាប់​ប្រជាកសិករ​នៅ​មូលដ្ឋាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close