អ្នកនាំពាក្យ​ក្រសួង​ការបរទេស​៖​ ​គ្មានឡើយ​កិច្ច​ព្រមព្រៀង​លើ​គម្រោង​សាងសង់​ស្ពាន​ស្វាយ​ ​ជ្រំ​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​កូរ៉េ​មក​កម្ពុជា​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ ​និង​សហប្រតិបត្តិ​ការ​អន្ដរ​ជាតិ​ ​បាន​អះអាង​ថា​ ​គ្មានឡើយ​ ​គម្រោង​ចុះ​កិច្ច​ព្រមព្រៀង​រវាង​កម្ពុជា​ ​និង​កូរ៉េ​ ​លើ​គម្រោង​សាងសង់​ស្ពាន​ស្វាយជ្រំ​ ​ស្ពាន​ឆ្លង​ ​ទន្លេមេគង្គ​ ​ពី​តំបន់​ជ្រោយ​ ​ចង្វា​រ​ទៅកាន់​តំបន់​ស្វាយជ្រំ​នោះ​ទេ​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​មក​កម្ពុជា​។​

​លោក​ ​កេត​ ​សោ​ផាន់​ ​អនុរដ្ឋ​លេខាធិការ​ ​និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​ ​ដែល​ត្រូវ​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ឲ្យដឹង​ថា​ ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​នឹង​ធ្វើជា​សាក្សី​នៅក្នុង​ការ​ចុះ​កិច្ច​ព្រម​ ​ព្រៀង​ចំនួន​ ​ពីរ​ ​និង​អនុស្សរណៈ​ចំនួន​ប្រាំ​ដែល​គ្រោង​នឹង​ចុះហត្ថលេខា​នា​ពេល​ខាងមុខនេះ​ ​ដោយ​ក្នុង​កិច្ច​ព្រមព្រៀង​ ​និង​អនុស្សរណៈ​ទាំងនោះ​ ​គឺ​គ្មាន​គម្រោង​នៃ​ការសាងសង់​ស្ពាន​ស្វាយជ្រំ​នោះ​ទេ​។​

​តាម​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​រូប​នេះ​ឲ្យដឹង​ថា​ ​កិច្ច​ព្រមព្រៀង​ ​និង​អនុ​ស្ស​ ​រណៈ​ទាំង​ប្រាំ​នោះ​រួមមាន​៖​ ​កិច្ច​ព្រមព្រៀង​ឥណទាន​ជួយ​ដល់​វិស័យ​សុខាភិបាល​ ​និង​កិច្ច​ព្រមព្រៀង​ឥណទាន​កែ​លម្អ​ផ្លូវ​ជនបទ​។​ ​ដោយឡែក​អនុស្សរណៈ​ចំនួន៥វិញ​រួមមាន​៖​ ​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ជាមួយ​វិទ្យាស្ថាន​ការទូត​កម្ពុជា​,​ ​អនុស្សរណៈ​ស្តី​ពី​កិច្ច​សហ​ ​ប្រតិបត្តិ​ការ​ជាមួយ​រាជបណ្ឌិត្យ​សភា​កម្ពុជា​,​ ​អនុស្សរណៈ​ស្តី​ពី​វិស័យ​ថាមពល​,​ ​អនុស្សរណៈ​ ​ស្តី​ពី​ការសម្រួល​ការ​វិនិយោគ​ ​និង​អនុស្សរណៈ​ស្តី​ពី​ការជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​ ​ដោយ​ផ្តោត​លើ​ឧបករណ៍​ ​និង​សម្ភារ​សំណង់​។​

​សូមជម្រាប​ថា​ ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េ​ ​ឯកឧត្តម​ ​មួន​ ​ចេ​អ៊ី​ន​ ​នឹង​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវរដ្ឋ​នៅ​កម្ពុជា​នៅ​ថ្ងៃទី១៤​ ​ដល់​ថ្ងៃទី១៦​ ​ខែមីនា​ខាងមុខនេះ​។​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​នោះ​ ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​នឹង​ធ្វើសាក្សី​នៃ​ការ​ចុះ​កិច្ច​ព្រមព្រៀង​មួយចំនួន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close