សម្តេច​នាយក​រដ្ឋមន្រ្តី​ចូលរួម​បិទ​សន្និបាត​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​ ​និង​នេសាទ​

​នៅ​ព្រឹក​ថ្ងៃទី១៤​ ​ខែមីនា​ ​ឆ្នាំ២០១៩នេះ​ ​សម្តេច​អគ្គមហាសេនា​បតី​តេជោ​ ​ហ៊ុន​ ​សែន​ ​នា​ ​យក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​បូក​ ​សរុប​ការងារ​ ​ឆ្នាំ២០១៨​ ​និង​លើក​ទិសដៅ​ការ​ ​ងារ​ឆ្នាំ២០១៩​ ​របស់ក្រ​សួង​កសិកម្ម​ ​រុក្ខាប្រមាញ់​ ​និង​នេសាទ​ ​ដែល​រៀបចំ​ធ្វើឡើង​នៅ​ទី​ស្តី​ការក្រ​សួង​កសិកម្ម​។​

​នៅក្នុង​សុន្ទរកថា​ស្វាគមន៍​ ​និង​របាយការណ៍​របស់​ឯកឧត្តម​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​រុក្ខាប្រមាញ់​និង​នេសាទ​ ​បាន​បញ្ជាក់​ថា​ ​វិស័យ​កសិកម្ម​បាន​ចូលរួម​ចំណែក​ប្រមាណ​ ​២៣.៥​%​ ​ក្នុង​ផលិតផល​ក្នុង​ស្រុក​សរុប​ក្នុង​ឆ្នាំ២០១៨​។​ ​ក្នុង​នោះ​សម្រាប់​ផ្នែក​ដំណាំ​មាន​ចំនួន​ ​៥៨.១​%​ ​ផ្នែក​ផលិតកម្ម​សត្វ​ ​១១.២​%​ ​ផ្នែក​ជលផល​ ​២៤​%​ ​និង​ផ្នែក​ព្រៃឈើ​ ​៦,៧​%​។​ ​លើស​ពីនេះ​ទៀត​ ​តម្លៃបន្ថែម​សរុប​នៃ​វិស័យ​កសិកម្ម​មានការ​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​ ​ពោល​គឺ​បាន​កើន​ពី​ ​១៩,៤៧០ពាន់​លាន​រៀល​នៅ​ឆ្នាំ២០១៤​ ​ដល់​ ​២១,៩១៣​ ​ពាន់​លាន​រៀល​នៅ​ឆ្នាំ២០១៨​។​

​របាយការណ៍​បន្ត​ថា​ ​នៅ​ឆ្នាំ២០១៨ការងារ​បង្កបង្កើនផល​ស្រូវ​នៅ​ទូទាំង​ប្រទេស​សម្រេច​បាន​លើ​ផ្ទៃដី​ចំនួន​ជាង៣លាន៣សែន​ហិ​ក​តា​ ​ស្មើនឹង​ ​១១៣​%​ ​នៃ​ផែនការ​ក្នុង​នោះ​ស្រូវវស្សា​មាន​ ​២លាន៧សែន៥ម៉ឺន​ហិ​ក​តា​ ​និង​ស្រូវ​រដូវប្រាំង​ ​៥៩០ពាន់​ហិ​ក​តា​។​ ​ផ្ទៃដី​ដាំដុះ​ដំណាំស្រូវ​បាន​កើន​ប្រមាណ​ ​៤​%​ ​ធៀប​នឹង​ឆ្នាំ២០១៧​។​ ​ចំពោះ​ទិន្នផល​ស្រូវ​គិតជា​មធ្យម​ទាំង​ប្រាំង​និង​វស្សា​សម្រេច​បាន​ជាង​ ​៣តោន​ក្នុង​មួយ​ហិ​ក​តា​ ​កើន​លើស​ឆ្នាំមុន​ប្រមាណ​ ​១.៦៦​%​ ​ក្នុង​នោះ​ទិន្នផល​ស្រូវវស្សា​ទទួល​បាន​ជាង​ ​៣​ ​តោន​/​ហ.ត​ ​និង​ទិន្ន​ ​ផល​ស្រូវប្រាំង​ទទួល​បាន​ជាង៤តោន​/​ហ.ត​។​បរិមាណ​ផល​ស្រូវ​សរុប​បាន​កើនឡើង​ដល់​ប្រមា​ ​ណ​ ​ជិត១១លាន​តោន​(​១០,៨៩​ ​លាន​តោន​ ​)​គឺ​កើន​ប្រមាណ​ ​៣,៥១​%​ ​ធៀប​នឹង​ឆ្នាំ២០១៧​ ​ក្នុង​នោះ​បរិមាណ​ផល​ស្រូវវស្សា​ទទួល​បាន​ប្រមាណ​ជាង​ ​៨លាន​តោន​ ​និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង​ទទួល​បាន​ប្រមាណ​ ​ជិត៣លាន​តោន​(​២,៦៨​ ​លាន​តោន​)​ ​និង​មាន​អតិរេក​ស្រូវ​ចំនួន​ជាង​ ​៥​ ​លាន៨សែន​តោន​ ​គិតជា​អង្ករ​ស្មើនឹង​ជាង​ ​៣​ ​លាន​ ​៧​ ​សែន​តោន​ ​កើន​លើស​ឆ្នាំ២០១៧​ ​ប្រ​ ​មាណ​ ​៥​%​។​

ម្យ៉ាងទៀត​ ​ដំណើរការ​វិវត្តន៍​នៃ​យន្ដូ​បនី​យក​ម្ម​កសិកម្ម​កំពុង​មាន​និន្នាការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។​ជាក់ស្ដែង​ក្នុង​ឆ្នាំ​ ​២០១៨​ ​កន្លងមក​នេះ​ ​ការភ្ជួររាស់​ដាំដុះ​ដំណាំស្រូវ​វស្សា​ដោយគ្រឿងយន្ត​កសិកម្ម​មាន​រហូតដល់​ជាង​ ​៩៦,៨៦​%​ ​ខ​ណះ​ដែល​ការប្រើ​ប្រាស់​កម្លាំង​គោ​ ​-​ក្របី​មានតែ៣,២​%​។​ ​ទន្ទឹម​នឹង​នោះ​ ​ផលិតកម្ម​ដំណាំរួមផ្សំ​ ​និង​ឧស្សាហកម្ម​រយៈពេល​ខ្លី​ ​ទទួល​បាន​បរិមាណ​ផល​ប្រមាណ​ ​ជាង១៦លាន​តោន​នៅ​ឆ្នាំ២០១៨​ ​គឺ​បាន​កើន​ ​ឡើង​ប្រមាណ​ ​១,៤​%​ ​ធៀប​នឹង​ឆ្នាំ២០១៧​។​ ​ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើន​ ​ឡើង​ពី​ ​៣,៤៤លាន​តោន​នៅ​ឆ្នាំ២០១៤​ ​ដល់​ ​៤,២៣លាន​តោន​នៅ​ឆ្នាំ​ ​២០១៨​ ​ដែល​ក្នុង​នោះ​ការនាំចេញ​ផ្លែ​ចេក​ ​ម្សៅ​ ​ដំឡូងមី​ ​គ្រាប់ស្វាយ​ចន្ទី​ ​ពោត​ ​កៅស៊ូ​ ​ស្ករអំពៅ​ ​ប្រេងដូង​ឆៅ​ ​បាន​កើន​ ​ឡើង​គួរឲ្យ​កត់សម្គាល់​។​ ​បរិមាណ​អង្ករ​នាំចេញ​ផ្លូវការ​បាន​កើន​ពី​ ​៣៨៧​ ​ពាន់​តោន​ក្នុង​ឆ្នាំ​ ​២០១​ ​៤​ ​ដល់​ជាង​ ​៦២៦​ ​ពាន់​តោន​ក្នុង​ឆ្នាំ២០១៨​ ​គឺ​កើនឡើង​ ​២៣​%​ ​ក្នុងរយៈ​ ​ពេល៥ឆ្នាំ​កន្លងមក​នេះ​ ​។​

​ដោយឡែក​ ​តាម​ការ​ ​ស្រាវជ្រាវ​បាន​បង្ហាញថា​ ​ក្នុងរយៈពេល២ខែ​ដើម​ ​ឆ្នាំ២០១៩នេះ​ ​ការនាំចេញ​ស្រូវ​ក្រៅផ្លូវការ​មាន​ចំនួន​ ​៩០៩​ ​១៥០​ ​តោន​ ​តាម​ច្រក​សំ​ខាន់​ៗ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ចំនួន០៥​ ​ខេត្ត​ ​រួមមាន​ខេត្ត​តា​ ​កែវ​ ​ព្រៃវែង​ ​ស្វាយរៀង​ ​កណ្តាល​ ​និង​ខេត្តកំពត​។​ចំណុច​ពិសេស​មួយទៀត​គឺ​ ​សម្តេច​តេជោ​នាយ​ ​ករ​ដ្ឋ​មន្រ្តី​ ​បាន​ខិតខំ​យកចិត្ត​ទុកដាក់​ជាទីបំផុត​ក្នុង​ការជំរុញ​ឱ្យ​មានការ​ចុះ​អនុស្សរណៈ​យោគ​ ​យល់គ្នា​ជាមួយ​ប្រទេស​ចិន​ ​ក្នុង​ការ​បង្កើន​កូតា​នាំ​អង្ករ​ចេញ​ចំនួន៤០ម៉ឺន​តោន​ ​និង​ជាមួយ​ប្រទេស​វៀតណាម​ចំនួន​ ​៣០​ ​ម៉ឺន​តោន​ក្នុង១ឆ្នាំ​ ​និង​ទៅ​ ​កាន់​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ ​។​ចំពោះ​ផលិតកម្ម​ដំណាំ​កៅស៊ូ​ធម្មជាតិ​ ​នៅ​ឆ្នាំ​ ​២០១៨នេះ​ ​សម្រេច​បាន​ជាង​ ​៤៣៦​ ​ពាន់​ហិ​ក​តា​ ​។​ ​ការ​លើកកម្ពស់​សុខភាព​សត្វ​ ​និង​ជំរុញ​ការ​ចិញ្ចឹមសត្វ​នា​ឆ្នាំ២០១៨កន្លងទៅ​នេះ​ ​ក្រសួង​បាន​ជំរុញ​ការអនុវត្ត​ច្បាប់​ស្តី​ពី​សុខភាព​សត្វ​ ​និង​ផលិតកម្ម​សត្វ​ ​ក្នុង​គោលដៅ​ពង្រឹង​ការអនុវត្ត​ស្តង់ដារ​អនាម័យ​លើ​ផលិតផល​សត្វ​ ​ការ​ពង្រឹង​និង​ជំរុញ​អនុវត្ត​វិធានការ​អនាម័យ​សត្វ​ ​ដើម្បី​បង្ការ​ ​ទប់ស្កាត់​ ​និង​លុបបំបាត់​ការ​ឆ្លង​រាលដាល​ជំងឺ​សត្វ​ ​ក៏ដូចជា​ការ​ការពារ​សុខភាព​សាធារណៈ​ជាចម្បង​ផង​ដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close