រដ្ឋបាល​ក្រុងភ្នំពេញ​នឹង​ប្តឹង​ប្រធាន​បក្ស​ខ្មែរ​ក្រោក​ ​ទៅ​តុលាការ​ ​បេី​មិន​កែតម្រូវ​អត្ថ​បទ​ឡេីង​វិញ​ ​ករណី​ប្រៀបធៀប​លោក​ ​ឃួង​ ​ស្រេង​ ​ជាមួយ​សត្វ​ធាតុ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ទាមទារ​ឱ្យ​លោក​សុខ​សុវណ្ណ​ ​វឌ្ឍនា​សា​ប៊ុ​ង​ ​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក​ ​កែតម្រូវ​អត្ថ​បទ​ឡេីង​វិញ​ ​ចៀសវាង​ការពិចារណា​នូវ​ចំណាត់ការ​តាមផ្លូវ​តុលាការ​ក្នុង​បទ​”​ការប្រមាថ​និង​ការ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​”​។​ ​

​នេះ​បេី​យោង​តាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ផ្ញើ​ជូន​លោក​សុខ​សុវណ្ណ​ ​វឌ្ឍនា​សា​ប៊ុ​ង​ ​កាលពី​ថ្ងៃទី១៣​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​។​ ​

​អាជ្ញាធរ​ ​បញ្ជាក់​ថា​ ​ការ​សរសេរ​របស់​លោក​វឌ្ឍនា​សា​ប៊ុ​ង​ ​គឺ​ ​ប្រើពាក្យ​ពេចន៍​អសីលធម៌​ ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​គ្រប់ជ្រុងជ្រោយ​ ​មាន​អត្ថន័យ​ផ្ទុយ​ទាំងស្រុង​ពី​ការពិត​ ​ប៉ុន្តែ​មាន​ចរិត​មួលបង្កាច់​ ​ក្នុង​ចេតនា​បង្ខូច​កេរ្ដិ៍​ឈ្មោះ​ ​ធ្វើ​ឱ្យ​មតិ​សាធារណៈ​មានការ​ ​ភ័ន្តច្រឡំ​ ​នាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយស​ ​សេចក្ដីថ្លៃថ្នូរ​របស់​អ្នករាជការ​សាធារណៈ​ ​និង​ ​ស្ថាប័ន​សាលា​រាជធានី​ភ្នំពេញ​ ​ផង​ដែរ​ ​។​ ​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​សូមស្វាគមន៍​និង​រង់ចាំ​ទទួលការ​រិះ​ ​គន់​ក្នុង​ន័យ​ស្ថាបនា​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ប៉ុន្តែ​មិនមែន​ជា​ការ​ប្រមា​ថ​មេី​លងាយ​ ​ជាន់ឈ្លី​កិត្តិយស​រហូតដល់​ថ្នាក់​ប្រៀប​ ​ធៀប​មនុស្សជា​មួយ​សត្វ​ធាតុ​ជាច្រើនលើក​ច្រើន​សារ​នោះ​ទេ​ ​។​ ​

​ក្នុង​ន័យ​នេះ​ ​ដេីម្បី​រក្សា​តម្លៃ​តួនាទី​ជា​ប្រធាន​គណបក្ស​មួយ​រូប​ផ្តល់​តម្លៃ​ជូន​មន្ត្រី​រាជការ​សា​ធា​រណៈ​និង​ដេីម្បី​ផ្តល់​ជូន​ព័ត៌មាន​សុ​ក្រឹត្យ​និង​ត្រឹមត្រូវ​ដល់​សាធារណជន​ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​ស្នេី​លោក​ប្រធាន​ពិនិត្យ​ខ្លឹមសារ​ ​កែតម្រូវ​អត្ថ​បទ​ឡេីង​វិញ​ ​ចៀសវាង​ការពិចារណា​នូវ​ចំណាត់ការ​តាមផ្លូវ​តុលាការ​ក្នុង​បទ​”​ការប្រមាថ​និង​ការ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​”​។​ ​

​សូម​បញ្ជាក់​ថា​ ​ថ្មី​ៗ​នេះ​ ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ​ដែល​ផ្តួច​ផ្តើម​បង្កេី​ត​ឡេីង​ដោយ​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​កាន់តែ​មាន​ឥទ្ធិពល​មួយ​កម្រិត​ទៀត​ ​បន្ទាប់ពី​សម្តេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​ចេញ​លិខិត​មួយ​ជម្រាប​ជូន​អភិបាល​រាជធានី​-​ខេត្ត​ទាំង២៥រូប​ ​។​ ​

​សម្តេច​ ​ស​ ​ខេង​ ​ថ្លែង​ថា​ ​”​អភិបាល​រាជធានី​-​ខេត្ត​ទាំង២៥រូប​ ​ត្រូវ​ផ្តល់​កិច្ចសហការ​ឱ្យ​បាន​ជិតស្និទ្ធ​ដល់​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ​ក្នុង​ការ​ចុះ​បំពេញបេសកកម្ម​ការងារ​នៅ​តាម​រាជធានី​-​ខេត្ត​ ​ឱ្យ​ដំណើរការ​ទៅ​ដោយ​រលូន​ស្របតាម​កម្មវិធី​ដែល​បាន​គ្រោងទុក​និង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​”​។​ ​

​ចាប់តាំងពី​បង្កើត​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ​ឃេីញ​ថាស​មា​ជិ​ក​ម្នា​ក់ៗ​តែងតែ​ចុះ​ដល់​មូលដ្ឋាន​ ​ដើម្បី​បំពេញបេសកកម្ម​របស់​ខ្លួន​ ​។​ ​ប៉ុន្តែ​បេសកកម្ម​ខ្លះ​ ​ក៏​ត្រូវ​បាន​រាំងស្ទះ​ពីសំណាក់​អាជ្ញាធរ​ ​ឬ​ ​ក្រុម​ឈ្មួញ​ផង​ដែរ​ ​ហើយ​សកម្មភាព​ខ្លះ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​ ​មេ​បក្ស​មួយចំនួន​ក្នុង​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ ​មាន​អាកប្ប​កិរិយា​មិន​សមសួន​ ​សម្តី​ដូច​ក្មេងបាតផ្សារ​ ​មិន​សមនឹង​តួនាទី​សោះ​ឡេីយ​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close