ឪពុក​តិរច្ឆាន​ ​លើកដៃ​វាយ​កូន​ខ្លួនឯង​អាយុ៣ឆ្នាំ​រហូត​ស្លាប់​

​ភ្នំពេញ​៖​ ​បុរស​ម្នាក់​ត្រូវ​បាន​បងប្អូន​ខាង​ប្រពន្ធ​ ​ប្តឹង​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​ឲ្យ​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​ ​១៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​ដោយ​បន្ទាប់ពី​បាន​ប្រើ​ហឹង្​សា​ទៅលើ​កូនប្រុស​អាយុ៣ឆ្នាំ​ ​បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវី​ត​ ​ទាំង​វេទនា​បំផុត​ ​នៅពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ ​និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាជន​ ​និង​សំណូមពរ​អោយ​តុលាការ​ចាត់វិធានការ​ផ្តន្ទា​ទោស​ទៅតាម​ផ្លូវច្បាប់​។​

​ការ​ឃាត់ខ្លួន​បន្ទាប់ពី​ឪពុក​និង​ម្តាយ​នាំ​សព​កូនប្រុស​ទៅ​បូជា​នៅ​វត្ត​វ៉ារិន្​ទ​ ​ហៅ​វត្ត​ព្រែកលៀប​ ​ស្ថិត​ក្នុង​សង្កាត់​ព្រែកលៀប​ ​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​។​

​សមត្ថកិច្ច​បាន​ឲ្យដឹង​ថា​ ​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ ​ឈ្មោះ​ណៃ​ ​រិទ្ធី​អាយុ២២ឆ្នាំ​ ​ត្រូវជា​ឪពុក​ក្មេងប្រុស​ដែល​ស្លាប់​ ​អាយុ៣ឆ្នាំ​ ​និង​ប្រពន្ធ​ឈ្មោះ​ ​ស្រេង​ ​សុ​ភ័ក្​រ​ ​អាយុ២៨ឆ្នាំ​ ​ជា​កម្ម​ការីនី​កាត់ដេរ​ ​ស្នាក់នៅ​ភូមិ​ត្រាំ​ដោក​ ​សង្កាត់​ពងទឹក​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​។​

​តាម​មន្ត្រី​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​រ​ ​បាន​ឲ្យដឹង​ថា​ ​បុរស​ជា​ឪពុក​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ​បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ ​ពី​ក្រុម​គ្រួសារ​ ​ចោទប្រកាន់​ថា​ ​បាន​ប្រើ​ហឹង្​សា​ទៅលើ​កុមារ​ ​បណ្តាល​ឲ្យ​កូនប្រុស​របស់​ខ្លួន​ ​អាយុ៣ឆ្នាំ​ ​ស្លាប់​នៅ​មន្ទីរពេទ្យ​ព្រមទាំង​មាន​ស្លាកស្នាម​ជាំ​ពេញ​ខ្លួន​ ​គួរ​អោយ​អា​សូ​។​

​មន្រ្តី​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​របា​ន​ឲ្យដឹង​ទៀត​ថា​ ​បន្ទាប់ពី​មាន​ពាក្យ​បណ្តឹង​ ​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ឪពុក​ ​យក​មក​សាកសួរ​ ​និង​បាន​រាយការណ៍​ ​ទៅ​នគរបាល​ជំនាញ​ចុះ​មក​ពី​និត្យ​សព​ផង​ដែរ​ ​។​

​មន្រ្តី​នគរបាល​ក៏បាន​បន្ត​ថា​ ​ការ​ស្លាប់​របស់​ក្មេង​នោះ​ដោយសារតែ​ជំងឺ​ផង​ ​ហើយ​ការ​ឃាត់ខ្លួន​បុរស​ជា​ឪពុក​ដោយសារតែ​គាត់​បាន​ប្រើ​ហិង្សា​រម​ក​លើ​កុមារ​ស្រប​ពេល​មាន​ជម្ងឺ​ ​ដោយ​ហិង្សា​នេះ​មិន​បណ្តាល​អោយ​ស្លាប់​ភ្លាម​ៗ​នោះ​ទេ​ ​ប៉ុន្តែ​បាន​ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​គន្ធបុប្ផា​។​

​បើ​តាម​ស្រ្តី​ឈ្មោះ​ស្រេង​ ​សុ​ភ័ក្​រ​ ​ត្រូវជា​ម្តាយ​ក្មេង​ ​បាន​ឲ្យដឹង​ថា​ ​កូនប្រុស​របស់​ខ្លួន​បាន​ស្លាប់​បាត់បង់​ជីវី​ត​នៅ​មន្ទីរ​គន្ធ​របុប្ជា​ ​នៅ​វេលា​ម៉ោង១១យប់​ ​ថ្ងៃទី១៣​ ​ខែ​មិនា​ ​បន្ទាប់ពី​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បាន​ប្រមាណ១ថ្ងៃ​។​

​ស្រ្តី​រូប​នោះ​បាន​ឲ្យដឹង​ទៀត​ថា​ ​កូនប្រុស​របស់​ខ្លួន​ ​បាន​ធ្លាក់ខ្លួន​ឈឺ​ប្រមាណ៥ខែ​មក​ហើយ​ ​ចេះតែ​ចុកពោះ​ ​និង​ដួលសន្លប់​។​ ​នៅ​វេលា​ម៉ោង​ប្រមាណ១១ថ្ងៃត្រង់​ទី១៣​ ​ខែ​មិនា​ ​នេះ​ ​កូនប្រុស​ក៏បាន​សន្លប់​ ​ហើយ​ខ្លួន​ក៏បាន​នាំទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា​ ​ហើយ​ត្រូវ​គ្រូពេទ្យ​ឲ្យដឹង​ថា​៖​ ​កូន​មាន​ជំងឺសួត​រលាក​បំពង់ក​ ​និង​មាន​បញ្ហា​ខួរក្បាល​ ​។​ ​នៅពេល​សម្រាក​ពេទ្យ​រហូតដល់​ម៉ោង១១យប់​ក៏បាន​ដាច់ខ្យល់​ស្លាប់​ ​និង​បាន​នាំទៅ​បូជា​នៅ​វត្ត​វ៉ារិន្​ទ​ហៅ​វត្ត​ព្រែកលៀប​ ​ដោយសា​តែ​បងប្អូន​ ​មានការ​សង្ស័យ​ថា​ ​ប្តី​របស់​ខ្លួន​ ​វាយ​ស្លាប់​ ​និង​មានស្នាម​ជាំ​ក៏បាន​ប្តឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​ប្តី​នាង​តែម្តង​។​

​ស្ត្រី​រូប​នេះ​នៅ​មានចិត្ត​ស្រឡាញ់​ប្តី​ ​មាន​ចេតនា​លាក់លៀម​ ​អំពើ​ហិង្សា​របស់​ប្តី​មក​លើ​កូន​ ​ដែល​ធ្វើ​ទា​រុ​ណ្ឌ​ ​និង​ស្លាកស្នាម​ពេញ​ខ្លួន​ ​។​

​ទោះជា​មានការ​លាក់លៀម​ក៏ដោយ​ក៏​ខាង​បងប្អូន​ ​ខាងម្តាយ​ក្មេង​រងគ្រោះ​បាន​ឲ្យដឹង​ថា​ ​៖​កន្លងមក​ ​បុរស​ដែល​ជា​ឪពុក​ ​តែងតែ​វាយ​ធ្វើបាប​កូន​របស់​ខ្លួន​ ​រហូត​ជាំ​ពេញ​ខ្លួន​ ​និង​ធ្លាក់ខ្លួន​ឈឺ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ​បណ្តាល​ឲ្យ​ស្លាប់​ ​មិនថា​តែ​កូនប្រុស​បង​នោះ​ទេ​ ​សូម្បីតែ​កូនស្រី​តូច​អាយុ២ឆ្នាំ​ ​ក៍​បាន​ប្រើ​ហឹង្​សា​វាយ​រហូតដល់​ជាំ​ស្នាម​ម្រាម​ទាំង៥ផង​ដែរ​ ​។​ ​ដោយ​បានឃើញ​ញឹកញាប់​ពី​សកម្មភាព​ឪពុក​ក្មេង​ ​ជា​អ្នកធ្វើ​ទា​រុ​ណ្ឌ​កម្ម​ ​ហិង្សា​វាយ​ធ្វើបាប​ ​រហូតដល់​សម្លាប់​ ​ក៏បាន​សម្រេចចិត្ត​ប្តឹង​នគរបាល​ឲ្យ​ជួយ​ស្រាវជ្រាវ​រក​យុត្តិធម៌​។​

​បន្ទាប់ពី​ឃាត់ខ្លួន​បុរស​ជា​ឪពុក​រួចហើយ​ ​ក៏​មាន​សាកសួរ​ចំពោះ​ទីតាំង​កើតហេតុ​ ​ដោយ​នគរបាល​ខណ្ឌ​ជ្រោយ​ចង្វា​រ​ដឹង​ថា​ ​ជាទី​តាំងនៅ​ទឹកដី​ខណ្ឌដង្កោ​ ​ទើប​ប្រគល់ខ្លួន​ជនសង្ស័យ​ខាងលើ​ឲ្យ​ទៅ​នគរបាល​ខណ្ឌដង្កោ​ចាត់ការ​តាម​នីតិវិធី​បន្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close