ថ្ងៃ​សោកសៅ​បំផុត​របស់​ញ៉ូវហ្សឺ​ឡែន​ ​ដោយ​រង​ការ​បាញ់ប្រហារ​នៅ​ព្រះវិហារ​ពីរ​ផ្សេងគ្នា​ស្លាប់​និង​របួស​ជិត៥០នាក់​

​នាយក​រដ្ឋ​មន្ត្រី​ញ៉ុវហ្សឺ​ឡែន​ ​លោកស្រី​ ​Jacinda​ ​Ardern​ ​បាន​បញ្ជាក់​ថា​ ​នៅ​ថ្ងៃទី១៥​ ​ខែមីនា​ ​គឺជា​ថ្ងៃ​ ​ខ្មៅ​ងងិត​សម្រាប់​ប្រទេស​ញ៉ូវហ្សឺ​ឡែន​ ​ដោយ​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់ប្រហារ​ ​នៅ​ព្រះវិហារ​ពីរ​កន្លែង​ ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់​និង​របួស​ជិត៥០នាក់​ ។​

​សារព័ត៌មាន​ ​CNN​ ​បាន​ផ្សាយ​ថា​ ​ការវាយប្រហារ​ខាងលើ​កើតឡើង​នៅ​ព្រះវិហារ​ ​The​ ​Masjid​ ​Al​ ​Noor​ ​ក្នុង​ទីក្រុង​ ​Christchurch​ ​។​ប្រភព​ព័ត៌មាន​ពី​កម្លាំង​ប៉ូលិស​បាន​ឲ្យដឹង​ថា​ ​ខ្មាន់​កាំភ្លើង​មាន​ពីរ​នាក់​។​ ​

​ព្រះវិហារ​ទាំងពីរ​កន្លែង​នេះ​ ​ស្ថិតនៅ​ផ្លូវ​ ​Deans​ ​Avenue​ ​និង​ ​Linford​ ​Avenue​ ​ប្រទេស​ញ៉ូវហ្សឺ​ឡែន​ ​។​ ​ប៉ូលិស​បាន​ព្រមាន​ពលរដ្ឋ​ពុំ​ទៅកាន់​ព្រះវិហារ​ ​ខ្លាច​មាន​ករណី​ស្រដៀងគ្នា​កើតឡើង​ ​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នេះ​ ​ប៉ូលិស​បាន​និង​កំពុង​ស៊ើបអង្កេត​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ផ្សព្វផ្សាយ​ថា​ ​មនុស្ស​បាន​ស្លាប់​កើនឡើង​ដល់២៧នាក់​ហើយ​ ​ខណៈ​ដែល​នៅ​ទីប្រជុំ​ ​South​ ​Island​ ​ត្រូវ​បាន​បិទ​ចរាចរណ៍​ ​ប៉ូលិស​កំពុង​ប្រមាញ់​ជន​បាញ់ប្រហារ​ដែល​នៅ​សេសសល់​ ​។​ព័ត៌មាន​លម្អិត​ ​និង​ផ្លូវការ​ ​គឺ​មិនទាន់​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅឡើយ​ទេ​ ​។​ ​ប៉ូលិស​មិនទាន់​បញ្ជាក់​ថា​ ​មនុស្ស​ប៉ុន្មាន​នាក់​រងគ្រោះ​នោះ​ដែរ​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close