សមត្ថកិច្ច​ខេត្តកំពង់ធំ​មក​ចាប់ខ្លួន​ថៅកែ​កា​រ៉ា​ស់​ឡាន​មួយ​នៅ​សៀមរាប​ ​ពី​បទ​ទទួលផល​ឆបោក​

​សមត្ថកិច្ច​ខេត្តកំពង់ធំ​ ​សហការ​ជាមួយ​សមត្ថកិច្ច​ខេត្តសៀមរាប​ ​កាលពី​វេលា​ម៉ោង​ប្រមាណ២រសៀល​ថ្ងៃទី១៥​ ​ខែមីនា​ ​នេះ​ ​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ​ ​តឹក​ ​គង់​ ​តាម​ដ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ ​របស់​ចៅក្រម​ ​ស៊ើបសួរ​ ​គឺ​ ​លោក​ ​ចុក​ ​ងួន​ ​នៃ​តុលាការខេត្ត​កំពង់ធំ​ ​ដោយ​ចោទ​ពី​បទ​ ​សមគំនិត​ ​ទទួលផល​ពី​អំពើ​ឆបោក​។

​​ការ​ឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ចំនុច​ ​យានដ្ឋាន​លក់​ឡាន​មួយ​ ​ស្ថិត​ក្នុង​ភូមិ​ជន្លង់​ ​សង្កាត់​សាលាកំរើក​ ​ក្រុង​សៀមរាប​ ​វេលា​ម៉ោងជាង២រសៀល​ថ្ងៃ​ ​១៥​ ​មិនា​ ​២០១៩​ ​នេះ​ដើម្បី​នាំទៅ​សាកសួរ​បន្ត​នៅ​ខេត្តកំពង់ធំ​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close