សន្តិសុខសង្គម

ជនជាតិ​ចិន​ម្នាក់​បាញ់សម្លាប់​ខ្លួនឯង​នៅកន្លែង​បាញ់​ស៊ីប​ ​សង្ស័យ​មាន​វិបត្តិ​ធ្ងន់ធ្ងរ​

​បុរស​ជនជាតិ​ចិន​ម្នាក់​ ​ដោយ​មិនដឹង​ថា​មាន​វិបត្តិ​អ្វី​នោះ​ឡើយ​ ​បា​នប​ង្វែ​កាណុង​កាំភ្លើង​ដែល​ខ្លួន​បាញ់​ស៊ីប​ ​មក​បាញ់​ខ្លួនឯង​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​។​

​ករណីនេះ​ ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ១១ព្រឹក​ ​ថ្ងៃទី៤​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​ទីតាំង​បាញ់​ស៊ីប​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​កំភេម​ ​សង្កាត់​ត្រពាំង​ក្រសាំង​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​ដែលគេ​ដឹង​ថា​ ​ជា​របស់​លោក​ ​សុខ​ ​ខេ​មរិន​ ​អតីតប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​។​

​ចំពោះ​អត្តសញ្ញាណ​ ​និង​មូលហេតុ​ដែល​បណ្តាល​ឲ្យ​បុរស​ជនជាតិ​ចិន​រូប​នេះ​បាញ់សម្លាប់​ខ្លួនឯង​ ​នៅ​មិនទាន់​មាន​ប្រភព​ណា​បញ្ជាក់​នៅឡើយ​ទេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close