ព័ត៌មានជាតិ

កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​បន្ត​

​រាជធានី​ភ្នំពេញ​៖​ ​ឯកឧត្តម​ ​ឧត្តមសេនីយ៍ឯក​ ​សុខ​ ​វាសនា​ ​អគ្គនាយករង​ ​និង​ជា​ប្រធាន​នាយកដ្ឋាន​ជនបរទេស​មិនមែន​អន្តោប្រវេសន្ត​ ​និង​បច្ចេកវិទ្យា​ ​បាន​ដឹកនាំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រីមាស​ទី១​ ​ឆ្នាំ២០១៩​ ​និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ការងារ​បន្ត​ ​នា​ព្រឹក​ថ្ងៃពុធ​ ​៦កើត​ ​ខែចេត្រ​ ​ឆ្នាំច​ ​សំរឹទ្ធិស័ក​ ​ព.ស​ ​២៥៦២​ ​ត្រូវ​នឹង​ថ្ងៃទី១០​ ​ខែមេសា​ ​ឆ្នាំ២០១៩​ ​នៅ​សាល​ប្រជុំ​របស់​នាយកដ្ឋាន​។​ ​

​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ​ ​មានការ​ចូលរួម​ពី​លោក​ ​លោកស្រី​អនុប្រធាន​ ​នាយ​ ​នាយរង​ការិយាល័យ​ ​នាយ​ផ្នែក​ ​និង​មន្ត្រី​ពាក់ព័ន្ធ​ការងារ​ជំនាញ​ ​នៃ​នាយកដ្ឋាន​ផង​ដែរ​។​ ​

​ក្នុង​ឱកាស​នោះ​ដែរ​ ​ក៏​មាន​មតិ​ចូលរួម​របស់​លោក​ ​លោកស្រី​អនុប្រធាន​ ​នាយ​ ​នាយរង​ការិយាល័យ​ ​នាយ​ផ្នែក​ ​និង​មន្ត្រី​ជំនាញ​ ​ក្រោយពី​មាន​ ​មតិ​លើកឡើង​ ​របស់​សមាជិក​អង្គប្រជុំ​ ​ការ​សុំ​កែតម្រូវ​ចំណុច​មួយចំនួន​ ​របស់​ការិយាល័យ​នី​មួយ​ៗ​ ​ឯកឧត្តម​ប្រធាន​នាយកដ្ឋាន​ ​បាន​មានប្រសាសន៍​ដឹកនាំ​ ​នូវ​ក្នុង​ចំណុច​ចន្លោះ​ ​ដែល​ត្រូវ​រក្សាទុក​ ​ឬ​កែតម្រូវ​ ​រួមមាន​ការ​គ្របគ្រង​អាវុធ​ ​សូមឲ្យ​ការិយាល័យ​ ​ក១​ ​មាន​ជារ​បាយ​ការណ៍​ ​និង​សូមឲ្យ​ការិយាល័យ​ទាំងអស់​យកចិត្ត​ទុកដាក់​ ​បន្ត​រួម​សហការ​គ្នា​ ​ពី​មួយ​ទៅ​មួយ​ ​ទើប​ការងារ​មានប្រសិទ្ធភាព​។​

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ ​នា​ពេល​ខាងមុខនេះ​ផង​ដែរ​ ​ឯកឧត្តម​ក៏បាន​ជូនពរ​ដល់​ ​ឯកឧត្តម​ ​លោកជំទាវ​ ​លោក​ ​លោកស្រី​ទាំងអស់​មាន​សុខភាព​ល្អ​ ​សុខ​សុវត្ថិភាព​ ​និង​ជោគជ័យ​រាល់​ភារកិច្ច​ ​និង​ពុទ្ធពរ​ទាំងបួន​ប្រការ​គឺ​ ​អាយុ​ ​វណ្ណៈ​ ​សុខៈ​ ​ពលៈ​ ​បដិភាណ​ ​កុំ​បី​ឃ្លា​ង​ឃ្លាត​ឡើយ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ ​លោក​ ​លោកស្រី​អនុប្រធាន​ ​នាយ​ ​នាយរង​ ​ការិយាល័យ​ ​នាយ​ផ្នែក​ ​និង​មន្ត្រី​ជំនាញ​ ​នៃ​នាយកដ្ឋាន​ ​ក៏បាន​ប្រគល់​នូវ​វត្ថុ​អនុស្សាវរីយ៍​ ​និង​ជូនពរ​ដល់​ឯកឧត្តម​ ​ឧត្តមសេនីយ៍ឯក​ ​អគ្គនាយករង​ ​និង​ជា​ប្រធាន​នាយក​ ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​ ​ខាងមុខនេះ​ទទួល​បាន​នូវ​សុខភាព​ល្អ​ ​និង​បំពេញភារកិច្ច​ ​ដែល​ថ្នាក់ដឹកនាំ​ដាក់​ជូន​ប្រកបដោយ​ជោគជ័យ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close