គី​ម​ជុង​អ៊ុន​ ​ចាប់ដៃ​ពូ​ទីន​ ​ក្រើនរំលឹក​ ​អាមេរិក​

​រយៈពេល២ខែក្រោយ​ជំនួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក​មិន​ទទួល​បាន​ជោគជ័យ​ ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​គី​ម​ជុង​អ៊ុន​ ​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូ​ទីន​ ​នៅ​វេលា​ម៉ោង១៤និង១៥នាទី​ ​ថ្ងៃទី២៥ខែមេសា​ ​។​ ​គោលដៅ​របស់​ ​លោក​ ​គីម​ ​ជុង​អ៊ុន​ ​គឺ​ស្វែងរក​ការ​គាំទ្រ​ពី​រុស្ស៊ី​ជួយ​ដល់​សេដ្ឋកិច្ច​ជាតិ​ ​។​

​ក្រុម​អ្នកឯកទេស​លើកឡើង​ថា​ ​ការ​ចាប់ដៃ​ជាលើកដំបូង​រវាង​ ​លោ​ក​គី​ម​ជុង​អ៊ុន​និង​ពូ​ទីន​ ​គឺជា​សារសំខាន់​មួយ​ទៅកាន់​ប្រធានាធិបតី​អាមេរិក​ដូ​ណា​លត្រាំ​ ​។​ ​

​នៅក្នុង​ជំនួប​បើក​ជំហរ​ ​មាន​រយៈពេល១៥នាទី​ ​មេដឹកនាំ​ពូ​ទី​នបាន​ជូនពរ​ ​លោ​ក​គី​ម​ជុង​អ៊ុន​ ​ទទួល​បានការ​បោះឆ្នោត​ ​ឲ្យ​កាន់​តំណែង​មេដឹកនាំ​ជាន់ខ្ពស់​កូរ៉េខាងជើង​ដដែល​ ​។​ប្រធានាធិបតី​ពូ​ទី​នប​ង្ហាញ​ភា​ពស​ម្បាយ​រីករាយ​យ៉ាង​ខ្លាំង​ជំពោះ​ជំនួប​នេះ​ ​ហើយ​សង្ឃឹមថា​ ​កូរ៉េខាងជើង​ ​និង​រុស្ស៊ី​បន្ត​ ​សហការ​ ​ផ្តាល់​ទំនុកចិត្ត​ ​ក៏ដូចជា​ដោះស្រាយ​បញ្ហា​បរមាណូ​។​

​លោកពូ​ទី​នក៏​បាន​អបអរសាទរ​ដល់​ការ​ខិតខំ​របស់​កូរ៉េខាងជើង​ ​ក្នុង​ការ​ដោះស្រាយ​ ​បញ្ហា​បរមាណូ​ ​និង​ធ្វើ​ឲ្យ​ប្រសើ​ឡើងវិញ​ក្នុង​ទំនាក់ទំនង​ជាមួយ​អាមេរិក​ ​ក៏ដូចជា​កូរ៉េ​ខាងត្បូង​ ​។​លោក​ពូ​ទីន​ ​បាន​គាំទ្រ​ដល់​ ​កិច្ចពិភាក្សា​ ​ឧបទ្វីប​ ​ឈាន​ដល់​សន្តិភាព​ពេញលេញ​ ​។​ជាមួយគ្នា​នេះ​លោក​ពូ​ទី​ន​សង្ឃឹមថា​ ​រុស្ស៊ី​ ​និង​កូរ៉េខាងជើង​ ​នឹង​បង្កើន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ ​សេដ្ឋកិច្ច​ ​វប្បធម៌​ ​.​.​.​កាន់តែ​ប្រសើរ​ឡើង​។​

​ចំណែក​ភាគី​កូរ៉េខាងជើង​ ​វិញ​ ​មេដឹកនាំ​ ​គី​ម​ជុង​អ៊ុន​ ​បង្ហាញ​ពី​ក្តី​សង្ឃឹមថា​នៅក្នុង​ជំនួប​ជាមួយ​ប្រធានាធិបតី​ពូ​ទីន​ ​ទំនាក់ទំនង​ទ្វេភាគី​នឹង​កាន់តែ​ប្រសើរ​ឡើង​ ​ ​និង​ជួយ​ដោះស្រាយ​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​។​

​ក្រៅពី​ជំនួប​ ​រវាង​មេដឹកនាំ​ទាំងពីរ​ ​និង​មាន​កិច្ចប្រជុំ​រួម​បើកទូលាយ​ ​រវាង​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី​និង​កូរ៉េខាងជើង​ ​។​ ​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​មេដឹកនាំ​ទាំងពីរ​ ​នឹង​ ​ចូលរួម​ពិសា​អាហារ​ពេលយប់​ជាមួយគ្នា​ ​រួច​បន្ត​កម្មវិធី​កម្សាន្ត​ ​នៅ​តំ​បន​ ​Vladivostok​ ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close